[២៤២] អធិប្បាយពាក្យថា បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់មេថុនធម្ម ត្រង់ពាក្យថា នូវដំណើរនុ៎ះ សេចក្តីថា យស និងកេរ្តិ៍ឈ្មោះក្នុងភាពជាសមណៈ ក្នុងកាលមុន ការមិនមានយស និងការមិនមានកេរ្តិ៍ឈ្មោះរបស់បព្វជិត ដែលពោលលានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ហើយត្រឡប់ដើម្បីភេទថោកទាប ក្នុងកាលជាចំណែកខាងក្រោយ បព្វជិតឃើញ ជួប ប្រទះ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យជាក់ច្បាស់នូវសម្បតិ្ត និងវិបត្តិនុ៎ះ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតឃើញនូវដំណើរនុ៎ះ។ ពាក្យថា គប្បីសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសង្ខា ១ អធិប្បញ្ញាសិក្ខា ១។
អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសមានប្រមាណបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតាំងខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខនៃការបានធម៌ជាកុសលទាំងឡាយ នេះអធិសីលសិក្ខា។
អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ