ឆ្មាកាលស្វែងរកកណ្តុរ ក្នុងទីជាចន្លោះតំណនៃផ្ទះ និងទីប្រកបដោយមន្ទិល ប្រកបដោយភក់ និងឆ្នេរ រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា លា មានការដឹកនាំដាច់ហើយ (គេប្រើមិនកើត) រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ ក្នុងទីជាចន្លោះតំណនៃផ្ទះ និងទីប្រកបដោយមន្ទិល ប្រកបដោយភក់ និងឆ្នេរ យ៉ាងណា បុគ្គលជាអ្នកភ្លាត់នោះ ដែលត្រូវសេចក្តីត្រិះរិះប្រកបដោយកាម ត្រូវសេចក្តីត្រិះរិះប្រកបដោយព្យាបាទ ត្រូវសេចក្តី្តត្រិះរិះប្រកបដោយវិហឹសា ត្រូវសេចក្តីត្រិះរិះប្រកបដោយទិដ្ឋិប៉ះពាល់ គ្របសង្កត់ ជ្រួតជ្រាប ប្រកបហើយ រមែងក្តុកក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ដូចមនុស្សកំព្រា ឬដូចជាអ្នកល្ងង់ ឬក៏ដូចជាអ្នកវង្វេងទិស យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយ គ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្សកំពា្រ។
[២៤៥] អធិប្បាយពាក្យថា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ជនដទៃហើយ ក៏រមែងអៀនអន់ ត្រង់ពាក្យថា ជនដទៃ បានដល់ ពួកជនជាឧបជ្ឈាយ៍ក្តី អាចារ្យក្តី បុគ្គលមានឧបជ្ឈាយ៍ស្មើគ្នាក្តី បុគ្គលមានអាចារ្យស្មើគ្នាក្តី មិត្តក្តី បុគ្គលដែលធ្លាប់ឃើញគ្នាម្តងម្កាលក្តី បុគ្គលដែលធ្លាប់គប់រកគ្នាក្តី សំឡាញ់ក្តី ដាស់តឿនថា