មាន​ប្រាជ្ញា​ ជា​ពហុស្សូត​ មាន​ពាក្យ​ដ៏​វិចិត្រ​ មាន​ប្រាជ្ញា​ល្អ​ ជា​អ្នក​ដែលគេ​ដឹង​ហើយ​ ដឹង​ច្បាស់​ហើយ​ ដឹង​សុសសាយ​ហើយ​ យ៉ាងនេះ​ថា​ ជា​អ្នក​ទ្រទ្រង់​ព្រះ​សូត្រ​ក្តី​ ទ្រទ្រង់​វិន័យ​ក្តី​ ជា​ធម្មកថិក​ក្តី។ បេ។ ជា​អ្នក​បាន​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ដែលគេ​ដឹង​ច្បាស់​ហើយ​ថា​ជា​បណ្ឌិត។
 [២៥២​] ពាក្យ​ថា​ អធិដ្ឋាន​កា​រប្រ​ព្រឹ​ត្តិ​តែម្នាក់ឯង​ អធិប្បាយ​ថា​ បុគ្គល​អធិដ្ឋាន​ការ​ប្រព្រឹ​ត្តិ​តែម្នាក់ឯង​ ដោយហេតុ​ ២ គឺ​ដោយ​ចំណែក​បព្វជ្ជា​ក្តី​ ដោយ​ការ​លះបង់​ពួក​ក្តី។ បុគ្គល​អធិដ្ឋាន​កា​រប្រ​ព្រឹ​ត្តិ​តែម្នាក់ឯង​ ដោយ​ចំណែក​បព្វជ្ជា​ តើ​ដូចម្តេច។ បុគ្គល​ផ្តាច់​បង់​សេចក្តី​ខ្វល់ខ្វាយ គឺ​ឃរាវាស​ទាំងពួង។បេ។ អធិដ្ឋាន​កា​រប្រ​ព្រឹ​ត្តិ​តែម្នាក់ឯង​ ដោយ​ចំណែក​បព្វ​ជា្ជ​យ៉ាងនេះ​ឯង។ បុគ្គល​អធិដ្ឋាន​កា​រប្រ​ព្រឹ​ត្តិ​តែម្នាក់ឯង​ ដោយ​ការ​លះបង់​​ពួក​ តើ​ដូចម្តេច។ បុគ្គល​នោះ​បួស​យ៉ាងនេះ​ហើយ​ ជា​អ្នក​ម្នាក់ឯង​ គប់​សេនាសនៈ​ស្ងាត់​ គឺ​ព្រៃតូច​ ព្រៃធំ។បេ។ អធិដ្ឋាន​កា​រប្រ​ព្រឹ​ត្តិ​តែម្នាក់ឯង​ ដោយ​ការ​លះបង់​ពួក​យ៉ាងនេះ​ឯង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អធិដ្ឋាន​កា​រប្រ​ព្រឹ​ត្តិ​តែ​ម្នាក់ឯង។
 [២៥៣​] ពាក្យ​ថា​ តែ​ខាងក្រោយ​មក​ ជា​អ្នក​ប្រកប​ក្នុង​មេថុនធម្ម​ អធិប្បាយ​ថា​ ឈ្មោះថា​មេថុនធម្ម​ បានខាង​ធម៌​របស់​អសប្បុរស។បេ។
ថយ | ទំព័រទី ២៩១ | បន្ទាប់