ធ្វើ​ជោតិ​មា​លិក​កម្ម​ គឺ​អំពើ​ដែល​គេ​ដុត​ខ្លួន​ ឲ្យ​មាន​របៀប​នៃ​អណ្តាត​ភ្លើង​ខ្លះ​ ធ្វើ​ហត្ត​ប្ប​ជោតិក​កម្ម​ គឺ​អំពើ​ដែលគេ​ដុត​ដៃ​ខ្លះ​ ធ្វើ​ឯរក​វត្តិ​កកម្ម​ គឺ​អំពើ​ដែលគេ​ធ្វើដូចជា​ពន្លាត់ស្បែក​ពពែ​ខ្លះ​ ធ្វើ​ចិរ​កវាសិក​កម្ម​ គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ស្លៀកសំពត់​សម្បកឈើ​ខ្លះ​ ធ្វើ​ឯណេយ្យ​កកម្ម​ គឺ​អំពើ​ដែល​គេ​ធ្វើឲ្យ​ដូចជា​ជើង​សត្វ​ទ្រាយ​ខ្លះ​ ធ្វើ​ពឡិ​សមំសិ​កកម្ម​ គឺ​អំពើ​ដែលគេ​ថ្ពក់​មាត់​ដោយ​កាង​ ឬសន្ទូច​ខ្លះ​ ធ្វើ​កហាប​ណកកម្ម​ គឺ​អំពើ​ដែលគេ​ធ្វើឲ្យខូច​សរីរៈ​ប្រមាណ​ប៉ុន​កហាបណៈ​មួយ​ ៗ ខ្លះ​ ធ្វើ​ខា​រាប​តច្ឆិ​កកម្ម​ គឺ​អំពើ​ដែលគេ​យក​ទឹក​ផ្សា​ស្រោច​ខ្លះ​ ធ្វើ​បលិ​ឃបរិវត្តិ​កកម្ម​ គឺ​អំពើ​ដែលគេ​ធ្វើដូចជា​បង្វិល​ជើងគុល​ ឬសសរ​គោល​ខ្លះ​ ធ្វើ​បលា​លបី​ឋកកម្ម​ គឺ​អំពើ​ដែលគេ​ធ្វើ​ឲ្យ​ដូចជា​កណ្តាប់​ចម្បើង​ខ្លះ​ ស្រោច​ដោយ​ប្រេង​កំពុង​ក្តៅ​ខ្លះ​ ឲ្យ​ឆ្កែខាំ​ខ្លះ​ ឲ្យ​ដេកផ្ងារ​លើ​ឈើ​អណ្តោត​ទាំង​រស់​ខ្លះ​ កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​(១) បុគ្គល​នោះ​ នឹ​ងលំបាក​ ចង្អៀតចង្អល់​ សៅហ្មង​ ដោយ​ប្រការ​យ៉ាងនេះ​ខ្លះ។ មួយទៀត​ បុគ្គល​ដែល​ត្រូវ​កាមតណ្ហា​គ្រប​សង្កត់​ មានចិត្ត​គឺ​កាមតណ្ហា​រួប​រឹ​ត ស្វែង​រក​ភោគៈ​ទាំងឡាយ​ ចេញទៅ​កាន់​មហាសមុទ្រ​ដោយ​នាវា​ ត្រូវ​ត្រជាក់​ចោមរោម​ ត្រូវ​កំ​ដៅ​ចោមរោម​ លំបាក​ដោយ​សម្ផស្ស​នៃ​ល្បោម​ មូស​ ខ្យល់​ កំ​ដៅ​ ពស់​តូច​ និង​ពស់​ធំ​ ត្រូវ​សេចក្តី​ស្រេកឃ្លាន​បៀតបៀន​ រមែង​ទៅកាន់​ស្រុក​គុ​ម្ពៈ​
(១) មាន​ក្នុង​មជ្ឈិមនិកាយ ត្រង់​មហា​ទុក្ខក្ខន្ធ​សូត្រ។
ថយ | ទំព័រទី ២៩៣ | បន្ទាប់