បុគ្គល​គប្បី​ធ្វើការ​ប្រព្រឹត្តិ​ម្នាក់ឯង​ឲ្យ​មាំ​ ដោយ​ចំណែក​បព្វជ្ជា​ តើ​ដូចម្តេច។ បុគ្គល​កាត់​ការ​កង្វល់​ គឺ​ឃរាវាស​ទាំងអស់​ កាត់​ការ​កង្វល់​ គឺ​បុត្ត​ភរិយា​ កាត់​ការ​កង្វល់​គឺ​ញាតិ​ កាត់​ការ​កង្វល់​គឺ​មិត្ត និង​អាមាត្យ​ កាត់​ការ​កង្វល់​គឺ​ការ​សន្សំ​ កោរសក់​ និង​ពុកមាត់​ ស្លៀកដណ្តប់​សំពត់​ជ្រលក់​ដោយ​ទឹកចត់​ ចេញ​ចាក​ផ្ទះ​ចូល​ទៅកាន់​ផ្នួស​ ដល់​នូវ​ភាព​នៃ​ខ្លួន​មិន​មាន​កង្វល់​ ត្រាច់​ទៅ​ សម្រាក​សម្រាន្ត​ សម្រេច​ឥរិយាបថ​ ប្រព្រឹត្ត​ទៅ​ រក្សា​ រស់នៅ​ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​តែម្នាក់ឯង​ បុគ្គល​គប្បី​ធ្វើ​កា​រប្រ​ព្រឹ​ត្តិ​ម្នាក់ឯង​ឲ្យ​មាំ​ ដោយ​ចំណែក​បព្វជ្ជា​យ៉ាងនេះ។
 បុគ្គល​គប្បី​ធ្វើ​កា​រប្រ​ព្រឹ​ត្តិ​ម្នាក់ឯង​ឲ្យ​មាំ​ ដោយ​ការ​លះបង់​ពួក​ តើ​ដូចម្តេច។ បុគ្គល​នោះ​ បួស​យ៉ាងនេះ​ហើយ​ ជា​បុគ្គល​ម្នាក់ឯង​ តែង​គប់​រក​សេនាសនៈ​ស្ងាត់​ គឺ​ព្រៃ​តូច និង​ព្រៃធំ​ មិន​មាន​សំឡេង​ មិន​មានការ​គឹកកង​ ជា​ទី​បា្រស​ចាក​ខ្យល់​ដែល​កើតអំពី​កាយ​នៃ​ជន​ ស្ងាត់​កំបាំង​របស់​មនុស្ស​ សមគួរ​ដល់​ការ​ពួន​សម្ងំ។ បុគ្គល​នោះ​ ដើរ​តែម្នាក់​ឯង​ ឈរ​តែម្នាក់ឯង​ អង្គុយតែ​ម្នាក់ឯង​ សម្រេចការ​ដេក​តែម្នាក់ឯង​ ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​តែម្នាក់ឯង​ ត្រឡប់មកវិញ​តែម្នាក់ឯង​
ថយ | ទំព័រទី ២៩៧ | បន្ទាប់