អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្រ្កមតែម្នាក់ឯង ត្រាច់ទៅ សម្រាកសម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយការលះបង់ពួកយ៉ាងនេះ។ បុគ្គលគប្បីធ្វើនូវការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ធ្វើឲ្យខ្ជាប់ខ្ជួន មានការសមាទានដ៏មាំ មានការសមាទាន តាំងនៅក្នុងធម៌ជាកុសលទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ។
[២៥៨] ពាក្យថា មិនគប្បីសេពសមមេថុនធម្ម សេចក្តីថា ដែលឈ្មោះថា មេថុនធម្ម បានដល់ធម៌របស់អសប្បុរស។បេ។ ហេតុនោះទើបលោកហៅថា មេថុនធម្ម។ បុគ្គលមិនគប្បីសេព មិនគប្បីសេពសម មិនគប្បីសេពព្រម មិនគប្បីសេពចំពោះនូវមេថុនធម្មហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសេពសមមេថុនធម្ម។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មុនិ ក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយ ក្នុងកាលមុន និងកាលខាងក្រោយ គប្បីធ្វើការប្រព្រឹត្តម្នាក់ឯងឲ្យមាំ មិនគប្បីសេពសមមេថុនធម្មទេ។