បុគ្គលគប្បីសិក្សាវិវេកតែម្យ៉ាង (ព្រោះថា វិវេក) នុ៎ះ ជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ បុគ្គលមិនគប្បីសំគាល់ថា ខ្លួនប្រសើរដោយវិវេកនោះទេ បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន។
[២៦៤] ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ ដែលជាអ្នកទទេ អ្នកប្រព្រឹត្ត អ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ អ្នកឆ្លងឱឃៈ។
[២៦៤] ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ ដែលជាអ្នកទទេ អ្នកប្រព្រឹត្ត អ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ អ្នកឆ្លងឱឃៈ។
[២៦៥] អធិប្បាយពាក្យថា មុនិ ជាអ្នកទទេ អ្នកប្រព្រឹត្ត ត្រង់ពាក្យថា ជាអ្នកទទេ គឺជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ គឺថាជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ ចាកកាយទុច្ចរិត ជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ ចាកវចីទុច្ចរិត ចាកមនោទុច្ចរិត ចាករាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីរោលរាលទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងបា្រជ្ញា ការដឹងច្បាស់។បេ។ មុនិនោះ កន្លងបណ្តាញ គឺគ្រឿងជាប់ចំពាក់។ ពាក្យថា អ្នកប្រព្រឹត្ត