ប្រជាជនទាំងនោះ រមែងបា្រថ្នា ត្រេកអរ រាប់រក ស្រឡាញ់ កួចកាន់ (ចំពោះមុនិ) ដែលឆ្លងអន្លង់ គឺកាម ឆ្លងអន្លង់គឺភព ឆ្លងអន្លង់គឺទិដ្ឋិ ឆ្លងអន្លង់គឺអវិជ្ជា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង ឈានកន្លង ប្រព្រឹត្តរំលងនូវផ្លូវនៃសង្សារទាំងពួង ជាអ្នកទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត ដល់ទីបំផុត ទៅហើយកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីជាទីចប់ស្រេច ដល់ទីជាទីចប់ស្រេច ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីជ្រកកោន ដល់ទីជ្រកកោន ទៅកាន់ទីពឹង ដល់ទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់ទីមិនស្លាប់ ដល់ទីមិនស្លាប់ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន។ ពួកជនអ្នកចំពាក់បំណុល រមែងប្រាថ្នា ស្រឡាញ់នូវភាពជាអ្នកមិនមានបំណុល យ៉ាងណា ពួកជនមានជម្ងឺ រមែងប្រាថ្នា ស្រឡាញ់នូវភាពជាអ្នកមិនមានរោគ យ៉ាងណា ពួកជនដែលជាប់ចំណង រមែងប្រាថ្នា ស្រឡាញ់នូវការរួចចាកចំណង យ៉ាងណា ពួកជនជាទាសៈ រមែងប្រាថា្ន ស្រឡាញ់នូវភាពនៃខ្លួនជាអ្នកជា យ៉ាងណា ពួកជន