ដែល​ចេញទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល រមែង​ប្រាថ្នា​ស្រឡាញ់​ទី​ដ៏​ក្សេម យ៉ាងណា ពួក​ប្រជាជន ត្រេកអរ ជាប់​ចំពាក់ ធ្លាក់ចុះ ងុ​លងប់​ ជ្រុលជ្រប់ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុង​កាម​ទាំងឡាយ ប្រជាជន​ទាំងនោះ រមែង​ប្រាថ្នា​ ត្រេកអរ រាប់រក កួច​កាន់ (ចំពោះ​មុនិ​) ដែល​ឆ្លង​អន្លង់​គឺ​កាម ឆ្លង​អន្លង់​គឺ​ភព។បេ។ ទៅកាន់​ព្រះនិព្វាន​ ដល់​ព្រះនិព្វាន យ៉ាងនោះ​ដែរ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ប្រជាជន​ដែល​ជាប់​ចំពាក់​ក្នុង​កាម​ទាំងឡាយ រមែង​ស្រឡាញ់​មុនិ អ្នក​ឆ្លង​ឱឃៈ។ ហេតុ​នោះ​ ព្រះមានព្រះភាគ ត្រាស់​ថា
ប្រជាជន​ ដែល​ជាប់​ចំពាក់​ក្នុង​កាម​ទាំងឡាយ រមែង​ស្រឡាញ់​មុនិ ដែល​ជា​អ្នក​ទទេ អ្នក​ប្រព្រឹត្ត​ អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ ក្នុង​កាម​ទាំងឡាយ អ្នក​ឆ្លង​ឱឃៈ។

ចប់ តិ​ស្ស​មេ​ត្តេ​យ្យ​សុត្ត​និទ្ទេស ទី៧ ។

ថយ | ទំព័រទី ៣០៤ | បន្ទាប់