បសូរ​សុត្ត​និទ្ទេស ទី៨​


[២៦៨​] (ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា​) ​ពួក​សមណព្រាហ្មណ៍​ដ៏​ច្រើន​ តែង​ពោល​នូវ​ការ​ស្អាត​ ក្នុង​ធម៌​របស់​ខ្លួននេះ​ មិន​ពោល​នូវ​ការ​ស្អាត​ក្នុង​ធម៌​ដទៃ​ អាស្រ័យ​សភាវៈ​ណា​ រមែង​ពោល​ថា​ល្អ ក្នុង​សភាវៈ​នោះ​ ជា​អ្នក​តាំងនៅ​មាំ​ក្នុង​ពួក​សច្ចៈ​ដោយឡែក។

 [២៦៩​] ពាក្យ​ថា​ តែង​ពោល​នូវ​ការ​ស្អាត​ ក្នុង​ធម៌​របស់​ខ្លួននេះ​ អធិប្បាយ​ថា​ (សមណ​ព្រាហ្មណ៍​ទាំងឡាយ​) តែង​ពោល​ សំដែង​ ពណ៌នា​ បំភ្លឺ​ ថ្លែង​ នូវ​ការ​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ ការ​រួច​ រួច​វិសេស​ រួច​ស្រឡះ​ ក្នុង​ធម៌​នេះ​ថា​ លោក​ទៀង​ ពាក្យ​នេះ​ជា​ពាក្យ​ពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ ពោល​ សំដែង​ ពណ៌នា​ បំភ្លឺ​ ថ្លែង​ នូវ​ការ​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ ការ​រួច​ រួច​វិសេស​ រួច​ស្រឡះ​ថា​ លោក​មិន​ទៀង​ លោកមា​នទី​បំផុត​ លោក​មិន​មាន​ទីបំផុត​ ជីវៈ​នោះ​ សរីរៈ​នោះ​ ជីវៈ​ដទៃ​ សរីរៈ​ដទៃ​ សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ កើត​ទៀត​ក៏​មាន​ សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ មិនកើត​ទៀត​ក៏​មាន​ សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ កើត​ទៀត​ក៏​មាន​ មិនកើត​ទៀត​ក៏​មាន​
ថយ | ទំព័រទី ៣០៥ | បន្ទាប់