ថ្លែង​យ៉ាងនេះ ដោយ​ប្រការ​ដូច្នេះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​ពោល​នូវ​ការ​ស្អាត​ក្នុង​ធម៌​ដទៃ។
 [២៧១​] អធិប្បាយ​ពាក្យ​ថា​ អាស្រ័យ​សភាវៈ​ណា​ រមែង​ពោល​ថា​ល្អ​ ក្នុង​សភាវៈ​នោះ​ ត្រង់​ពាក្យ​ថា​ អាស្រ័យ​សភាវៈ​ណា​ គឺ​អាស្រ័យ​ ពឹងផ្អែក​ ជាប់ស្អិត​ ដល់​ស៊ប់​ ចុះ​ស៊ប់​ ជឿជាក់​នូវ​គ្រូ​ ធម៌​ដែល​គ្រូ​នោះ​ពោល​ហើយ​ គណៈ​ ទិដ្ឋិ​ បដិបទា​ មគ្គ​ណា។ ពាក្យ​ថា​ ក្នុង​សភាវៈ​នោះ​ គឺ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ សេចក្តី​គួរ​របស់​ខ្លួន​ សេចក្តី​គាប់ចិត្ត​របស់​ខ្លួន​ លទ្ធិ​របស់​ខ្លួន។ ពាក្យ​ថា​ ពោល​ថា​ល្អ​ គឺ​ពោល​ថា​ល្អ​ ពោល​ថា​ស្អាត​ ពោល​ថា​ជា​បណ្ឌិត​ ពោល​ថា​ជា​អ្ន​កបា្រ​ជ្ញ​ ពោល​ថា​របស់​គួរ​ដឹង​ ពោល​ថា​ជាហេតុ​ ពោល​ថា​ជា​លក្ខណៈ​ ពោល​ថា​ជា​ការណ៍​ ពោល​ថា​ជា​ឋានៈ​ ក្នុង​លទ្ធិ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អាស្រ័យ​សភាវ​ៈ​ណា​ រមែង​ពោល​ថា​ល្អ​ ក្នុង​សភាវៈ​នោះ។
 [២៧២​] ពាក្យ​ថា​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ច្រើន​ ជា​អ្នក​តាំងនៅ​មាំ​ ក្នុង​ពួក​សច្ចៈ​ដោយឡែក​ សេចក្តី​ថា​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ច្រើន​ ជា​អ្នក​មុតមាំ​ តាំងនៅ​ ជាប់ស្អិត​ ដល់​ស៊ប់​ ចុះ​ស៊ប់​ ជឿជាក់​ក្នុង​ពួក​សច្ចៈ​ដោយឡែក​ដ៏​ច្រើន​ គឺជា​អ្នក​មុតមាំ​ តាំងនៅ​ ជាប់ស្អិត​ ដល់​ស៊ប់​ ចុះ​ស៊ប់​ ជឿជាក់​ថា​ លោក​ទៀង​ នេះ​ជា​ពាក្យពិត​ ពាក្យ​ដទៃ​ ជា​មោឃៈ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់