ទៅតាម ប្រព្រឹត្តតាមទុក្ខ ទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម សង្ខារទុក្ខ វិបរិណាមទុក្ខ រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់ធ្មេញ រោគក្អក រោគហឺត រោគក្រៅច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ ខ្យល់ចាប់ រោគធ្លាក់ឈាម ចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែង ស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹកបាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំ (នៃខ្យល់ ប្រមាត់ ស្លេស្ម) អាពាធកើតអំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីរក្សាឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមខ្លាំង អាពាធកើតអំពីផលកម្ម ត្រជាក់ ក្ដៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ទុក្ខព្រោះកិរិយាស្លាប់នៃមាតា ទុក្ខព្រោះកិរិយាស្លាប់នៃបិតា ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនប្រុស ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនស្រី ទុក្ខព្រោះកិរិយាស្លាប់កូនប្រុស ទុក្ខព្រោះកិរិយាស្លាប់កូនស្រី ទុក្ខព្រោះវិនាសញាតិ ទុក្ខព្រោះវិនាសភោគសម្បតិ្ត ទុក្ខព្រោះវិនាស គឺរោគ ទុក្ខព្រោះវិនាសសីល ទុក្ខព្រោះវិនាសគឺទិដ្ឋិ