គឺ​សំដី​នោះ​ មិន​មានឱជា។ ជន​ទាំងនោះ​ ពោល​ពាក្យ​មិន​មានឱជារស​ គឺ​ពោល​ជំលោះ​ ពោល​ការប្រកួត​ប្រកាន់​ ពោល​ការទាស់ទែង​ ពោល​វិវាទ​ ពោល​ ពណ៌នា​ បំភ្លឺ​ ថ្លែង​ នូវ​ការ​បែកខ្ញែក​គ្នា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងនោះ​ អាស្រ័យ​សភាវៈ​ដទៃ​ ពោល​ពាក្យ​ឥត​ឱជា។
 [២៧៧​] ពាក្យ​ថា​ ជា​អ្នក​ប្រាថ្នា​ការ​សរសើរ​ មាន​វាទៈ​ដ៏​ឈ្លាស​ ត្រង់​ពាក្យ​ថា​ ជា​អ្នក​ប្រាថ្នា​ការ​សរសើរ​ គឺ​ប្រាថ្នា​ការ​សរសើរ​ ត្រូវការ​ការ​សរសើរ​ ប៉ុនប៉ង​ការ​សរសើរ​ ធ្វើការ​សរសើរ​ ឲ្យ​តាំងនៅ​ខាងមុខ​ ត្រាច់​ស្វែងរក​ការ​សរសើរ។ ពាក្យ​ថា​ ជា​អ្នកមាន​វាទៈ​ដ៏​ឈ្លាស​ គឺ​មាន​វាទៈ​ដ៏​ឈ្លាស​ មាន​វាទៈ​ជា​បណ្ឌិត​ មាន​វាទៈ​ជា​អ្នកប្រាជ្ញ​ មាន​វាទៈ​ប្រកបដោយ​ញាណ​ មាន​វាទៈ​ជាហេតុ​ មាន​វាទៈ​ជា​លក្ខណៈ​ មាន​វាទៈ​ជា​ការណ៍​ មាន​វាទៈ​ជា​ឋានៈ​ ក្នុង​លទ្ធិ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​ប្រាថ្នា​ការ​សរសើរ​ មាន​វាទៈ​ដ៏​ឈ្លាស។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ជន​ទាំងនោះ​ ជា​អ្នក​ប្រាថ្នា​វាទៈ​ ចុះ​កាន់​បរិស័ទ​ ជា​ជន​មាន​គូ​ ដុត​គ្នា​ទៅវិញទៅមក​ ថា​ពាល​ ជន​ទាំងនោះ​ អាស្រ័យ​សភាវៈ​ដទៃ​ ពោល​ពាក្យ​ឥត​ឱជា​ ជា​អ្នក​ប្រាថ្នា​ការ​សរសើរ​ មាន​វាទៈ​ដ៏​ឈ្លាស។
ថយ | ទំព័រទី ៣១០ | បន្ទាប់