[២៧៨​] បុគ្គល​ណា​ ប្រកប​ការ​ពោល​ក្នុង​កណ្តាល​បរិស័ទ​ ប្រាថ្នា​សេចក្តី​សរសើរ​បុគ្គល​នោះ​ រមែង​ចង្អៀតចិត្ត​ កាលបើ​គេ​បំបាត់​សំដី​ហើយ​ រមែង​អៀនអន់​ បុគ្គល​អ្នក​ស្វែងរក​ទោស​នោះ​ រមែង​ខឹង​ ព្រោះ​ការ​និន្ទា។

 [២៧៩​] ពាក្យ​ថា​ ប្រកប​ការ​ពោល​ក្នុង​កណ្តាល​បរិស័ទ​ គឺ​ប្រកប​ ប្រក​បរឿយៗ​ ប្រកប​ទួ​ទៅ​ ប្រកប​ទួ​ទៅ​ព្រម​ ប្រក​បរឿយៗ​ព្រម​ ក្នុង​ពាក្យ​របស់​ខ្លួន​ ដើម្បី​ពោល​ក្នុង​កណ្តាល​ខត្តិយ​បរិស័ទ​ក្តី​ ព្រាហ្មណ​បរិស័ទ​ក្តី​ គហបតិ​បរិស័ទ​ក្តី​ សមណ​បរិស័ទ​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ប្រកប​ការ​ពោល​ក្នុង​កណ្តាល​បរិស័ទ។
 [២៨០​] អធិប្បាយ​ពាក្យ​ថា​ ប្រាថ្នា​សេចក្តី​សរសើរ​ បុគ្គល​នោះ​ រមែង​ចង្អៀតចិត្ត​ ត្រង់​ពាក្យ​ថា​ ប្រាថ្នា​សេចក្តី​សរសើរ​ គឺ​ប្រាថ្នា​ត្រេកអរ​ ប៉ុនប៉ង​ ស្រឡាញ់​ ជាប់ចិត្ត​ នូវ​សេចក្តី​សរសើរ​ សេចក្តី​ស្ងើច​ កេរ្តិ​ឈ្មោះ​ សេចក្តី​ចំរើន​ដោយ​គុណ។ ពាក្យ​ថា​ រមែង​ចង្អៀតចិត្ត​ គឺ​មាន​សេចក្តី​សង្ស័យ​នឹង​ការចរចា​ រមែង​ចង្អៀតចង្អល់​មុន​ថា​ អាត្មាអញ​ នឹ​ងមានជ័យ​ឬ ឬថា​អាត្មាអញ​នឹ​ងបរាជ័យ​ អាត្មាអញ​នឹ​ងធ្វើការ​ផ្ទុញ​ផ្ទាល់​ដូចម្តេច​ហ្ន៎​ នឹ​ងធ្វើការ​បន្ថយ​ដូចម្តេច​ហ្ន៎​ នឹ​ងធ្វើឲ្យ​វិសេស​ដូចម្តេច​ហ្ន៎​ នឹ​ងធ្វើឲ្យ​វិសេស​តប​វិញ​ដូច​ម្តេច​ហ្ន៎​
ថយ | ទំព័រទី ៣១១ | បន្ទាប់