នឹ​ងធ្វើឲ្យ​ធ្លុះធ្លាយ​ដូចម្តេច​ហ្ន៎​ នឹ​ងធ្វើឲ្យ​ធ្លុះធ្លាយ​រហូត​ដូចម្តេច​ហ្ន៎​ នឹ​ងធ្វើឲ្យ​ដាច់​ដូចម្តេច​ហ្ន៎​ នឹ​ងធ្វើឲ្យ​មាន​មណ្ឌល​ដូចម្តេច​ហ្ន៎​ ជា​អ្នកមាន​សេចក្តី​សង្ស័យ​នឹ​ងការ​ចរចា​ រមែង​ចង្អៀតចង្អល់​មុន​យ៉ាងនេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ប្រាថ្នា​សេចក្តី​សរសើរ​ បុគ្គល​នោះ​ រមែង​ចង្អៀតចិត្ត។
 [២៨១​] ពាក្យ​ថា​ កាលបើ​គេ​បំបាត់​សំដី​ហើយ​ រមែង​អៀនអន់​ អធិប្បាយ​ថា​ ​ពួក​ជន​ណា​ ជា​បរិស័ទ​ អ្នក​ពិចារណា​នូវ​ប្រស្នា​ មាន​សេចក្តី​អាណិត​ ជន​ទាំងនោះ​ តែង​បំបាត់​ គឺ​បំបាត់​ព្រោះ​អត្ថ​ថា​ លោក​ពោល​ ប្រាសចាក​អត្ថ​ បំបាត់​ព្រោះ​ព្យញ្ជនៈ​ថា​ លោក​ពោល​ប្រាសចាក​ព្យញ្ជនៈ​ បំបាត់​ព្រោះ​អត្ថ និង​ព្យញ្ជនៈ​ថា​ លោក​ពោល​ប្រាសចាក​អត្ថ​ និង​ព្យញ្ជនៈ​ បំបាត់​ថា​ អត្ថ​ លោក​នាំចេញ​ខុស ព្យញ្ជនៈ​ លោក​លើកឡើង​ខុស​ អត្ថ​ និង​ព្យញ្ជនៈ​ លោក​នាំចេញ​ខុស​ លើកឡើង​ខុស លោក​ធ្វើការ​សង្កត់សង្កិន​មិនកើត​ទេ​ លោក​ធ្វើការ​បន្ថយ​ខុស​ លោក​ធ្វើឲ្យ​វិសេស​មិនកើត​ទេ​ លោក​ធ្វើឲ្យ​វិ​សេ​សត​បវិញ​ខុស​ លោក​ធ្វើឲ្យ​ធ្លុះ​ធ្លាយ​មិនកើត​ទេ​ លោក​ធ្វើឲ្យ​ធ្លុះធ្លាយ​រហូត​ខុស​ លោក​ធ្វើឲ្យ​ដាច់​មិនកើត​ទេ​ លោក​ធ្វើឲ្យ​មាន​មណ្ឌល​ខុស​ សំដែង​មិនល្អ​ទេ​ ពណ៌នា​មិនល្អ​ទេ​ ចរចា​មិនល្អ​ទេ​ និយាយ​មិន​ល្អ​ទេ​ ថ្លែង​មិនល្អ​ទេ។
ថយ | ទំព័រទី ៣១២ | បន្ទាប់