លោក​ធ្វើឲ្យ​វិសេស​តប​វិញ​ខុស​ លោក​ធ្វើឲ្យ​ធ្លុះធ្លាយ​មិន​កើត​ទេ​ លោក​ធ្វើឲ្យ​ធ្លុះធ្លាយ​ល្ហូត​ខុស​ លោក​ធ្វើឲ្យ​ដាច់​មិនកើត​ទេ​ លោក​ធ្វើឲ្យ​មាន​មណ្ឌល​ខុស​ សំដែង​មិនល្អ​ទេ​ ពណ៌នា​មិន​ល្អ​ទេ​ ចរចា​មិនល្អ​ទេ​ និយាយមិនល្អ​ទេ​ ថ្លែង​មិនល្អ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​អ្នក​ពិចារណា​ប្រស្នា​ … ថា​ គួរ​បំបាត់​ចោល។
 [២៨៦​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​អ្នកមាន​វាទៈ​ដ៏​ថោកទាប​ រមែង​យំរៀបរាប់​ សោក​ស្តាយ​ ត្រង់​ពាក្យ​ថា​ រមែង​យំរៀបរាប់​ គឺ​ការចរចា​ដោយ​វាចា​ ការ​ចរ​ចា​រឿយ​ៗ ការ​យំ​រៀបរាប់​ អាការ​យំរៀបរាប់​ ភាព​នៃ​ការ​យំរៀបរាប់​ណា​ មាន​សភាព​យ៉ាងនេះ​ថា​ អាត្មាអញ​នឹ​ងឃើញ​របស់​ដទៃ​ គិតឃើញ​របស់​ដទៃ​ ចាំទុក​របស់​ដទៃ​ កត់ត្រា​ទុក​របស់​ដទៃ​ បុគ្គល​នោះ​ ជា​អ្នកមាន​ពួក​ច្រើន​ មាន​បរិស័ទ​ច្រើន​ មាន​បរិវា​ច្រើន​ ឯបរិស័ទ​នេះ​ ជា​ពួក​មិនព្រម​ព្រៀង​គ្នា​ ទាំង​ការចរចា​ដោយ​ពាក្យ​ ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា​ ចូរ​មាន​ចុះ​ អាត្មាអញ​នឹ​ងបំបែក​វិញ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) រមែង​យំរៀបរាប់។ ពាក្យ​ថា​ សោក​ស្តាយ​ គឺ​សោក​ស្តាយ​ថា​ គេ​មានជ័យ​ សោក​ស្តាយ​ថា​ អាត្មាអញ​បរាជ័យ​ សោក​ស្តាយ​ថា​ គេ​មានលាភ​ សោក​ស្តាយ​ថា​ អាត្មាអញ​ឥត​លាភ​ សោក​ស្តាយ​ថា​ គេ​មានយស​ សោក​ស្តាយ​ថា​ អាត្មាអញ​ឥត​យស
ថយ | ទំព័រទី ៣១៥ | បន្ទាប់