សោកស្តាយថា គេបានសេចក្តីសរសើរ សោកស្តាយថា អាត្មាអញបាននិន្ទា សោកស្តាយថា គេបានសុខ សោកស្តាយថា អាត្មាអញបានទុក្ខ សោកស្តាយ លំបាកចិត្ត យំរៀបរាប់ យំគក់ទ្រូង ដល់នូវសេចក្តីវង្វេងថា បុគ្គលនោះ មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌាបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ អាត្មាអញ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារទេ ហេតុនោះ (ទ្រង់ត្រាស់ថា) យំរៀបរាប់ សោកស្តាយ។ ពាក្យថា មានវាទៈដ៏ថោកទាប គឺមានវាទៈដ៏ថោកទាប មានវាទៈទន់អន់ មានវាទៈសាបសូន្យ មានវាទៈខ្វះខាត មានវាទៈមិនបរិបូណ៌ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានវាទៈថោកទាប រមែងយំរៀបរាប់ សោកស្តាយ។
[២៨៧] ពាក្យថា ត្អូញត្អែរថា គេកន្លងអាត្មាអញ គឺត្អូញត្អែរថា គេបំពាន រំលោភលើ ប្រព្រឹត្តកន្លង រំលងពីលើ រំលោភពីលើវាទៈដោយវាទៈនឹងអញ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរថា គេកន្លងអាត្មាអញ យ៉ាងនេះខ្លះ។ មួយទៀត ត្អូញត្អែរថា បុគ្គលនោះ គ្របសង្កត់ ពន្លិចពន្លង់ រួបរឹត ញាំញីនូវវាទៈ ដោយវាទៈនឹងអញ