ហើយ​ត្រាច់​ទៅ សម្រាន្ត​នៅ​ ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្តទៅ​ ញុំាង​កា​រប្រ​ព្រឹ​ត្តិ​ឥរិយាបថ​ឲ្យ​កើតឡើង​ រក្សា​ឥរិយាបថ​ បំពេញ​ឥរិយាបថ​ បង្រ្គប់​ឥរិយាបថ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ត្អូញត្អែរ​ថា​ គេ​កន្លង​អាត្មាអញ​ យ៉ាងនេះ​ខ្លះ។ ការចរចា​ដោយ​វាចា​ ការ​ចរ​ចា​ផ្សេង​ៗ ការ​យំរៀបរាប់​ អាការ​យំរៀបរាប់​ ភាព​នៃ​ការ​យំរៀបរាប់​ លោក​ហៅថា​ ការ​ត្អូញត្អែរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ត្អូញត្អែរ​ គេ​កន្លង​អាត្មាអញ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ពួក​ជន​អ្នក​ពិចារណា​ប្រស្នា​ បាន​ពោល​វាទៈ​របស់​ជន​នោះ​ ថា​ថោកទាប​ ថា​គួរ​បំបាត់ចោល​ បុគ្គល​អ្នកមាន​វាទៈ​ដ៏​ថោកទាប​ រមែង​យំរៀបរាប់​ សោក​ស្តាយ​ ត្អូញត្អែរ​ថា​ គេ​កន្លង​អាត្មាអញ។
[២៨៨​] វិវាទ​ទាំង​នុ៎ះ​ កើត​ក្នុង​ពួក​សមណៈ​ កិរិយា​ធូរចិត្ត​ និង​ការ​តឹងចិត្ត​ រមែង​មាន​ព្រោះ​វាទៈ​ទាំងនេះ​ បុគ្គល​ឃើញ​ទោស​នេះ​ហើយ​ ត្រូវ​វៀរបង់​សំដី​មិន​មាន​ឱជា​ ដ្បិត​ប្រយោជន៍​ដទៃ​មិន​មាន​ ព្រោះ​កិរិយា​បាន​ពាក្យ​សរសើរ​ទេ។

 [២៨៩​] អធិប្បាយ​ពាក្យ​ថា​ វិវាទ​ទាំង​នុ៎ះ​ កើត​ក្នុង​ពួក​សមណៈ​ ត្រង់​ពាក្យ​ថា​ ​ពួក​សមណៈ​ គឺ​ពួក​ជន​ណាមួយ​ ដែល​ចូល​ទៅកាន់​ផ្នួស​
ថយ | ទំព័រទី ៣១៧ | បន្ទាប់