ជាបរិព្វាជក ចូលទៅរកបរិព្វាជក ខាងក្រៅអំពីសាសនានេះ ជំលោះព្រោះទិដ្ឋិ ការប្រកួតប្រកាន់ព្រោះទិដ្ឋិ ការទាស់ទែងព្រោះទិដ្ឋិ ការវិវាទព្រោះទិដ្ឋិ ការបែកខ្ញែកគ្នាព្រោះទិដ្ឋិទាំងនុ៎ះ កើត កើតព្រម លេចឡើង លេចឡើងប្រាកដ កើតប្រាកដ ក្នុងពួកសមណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ។
[២៩០] ពាក្យថា កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវាទៈទាំងនេះ អធិប្បាយថា ជ័យ និងបរាជ័យ រមែងមាន លាភ និងឥតលាភ រមែងមាន យស និងឥតយស រមែងមាន និន្ទា និងសេចក្តីសរសើរ រមែងមាន សុខ និងទុក្ខ រមែងមាន សោមនស្ស និងទោមនស្ស រមែងមាន របស់ជាទីប្រាថ្នា និងមិនជាទីប្រាថ្នា រមែងមាន សេចក្តីត្រេកអរ និងការថ្នាំងថ្នាក់ រមែងមាន កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន សេចក្តីត្រេកអរ និងការខឹង រមែងមាន ចិត្តធូរព្រោះការឈ្នះ ចិត្តតឹងព្រោះការចាញ់ ចិត្តធូរ ព្រោះលាភ ចិត្តតឹង ព្រោះឥតលាភ ចិត្តធូរ ព្រោះយស ចិត្តតឹង ព្រោះឥតយស ចិត្តធូរ ព្រោះសេចក្តីសរសើរ ចិត្តតឹង ព្រោះនិន្ទា ចិត្តធូរ ព្រោះសុខ ចិត្តតឹង ព្រោះទុក្ខ ចិត្តធូរ ព្រោះសោមនស្ស ចិត្តតឹង ព្រោះទោមនស្ស ចិត្តធូរ