ហើយ​សម្រាន្ត​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឃើញ​ទោស​នេះ​ហើយ​ ត្រូវ​វៀរបង់​សំដី​មិន​មានឱជា។
 [២៩២​] ពាក្យ​ថា​ ដ្បិត​ប្រយោជន៍​ដទៃ​មិន​មាន​ ព្រោះ​ការបាន​សេចក្តី​សរសើរ​ សេចក្តី​ថា​ ប្រយោជន៍​ដទៃ​មិន​មាន​ ព្រោះ​ការបាន​សេចក្តី​សរសើរ​ គឺ​ប្រយោជន៍​របស់​ខ្លួន​ក្តី​ ប្រយោជន៍​របស់​បុគ្គល​ដទៃ​ក្តី​ ប្រយោជន៍​ទាំងពីរ​ក្តី​ ប្រយោជន៍​បច្ចុប្បន្ន​ក្តី​ ប្រយោជន៍​ក្នុង​លោកខាងមុខ​ក្តី​ ប្រយោជន៍​រាក់​ក្តី​ ប្រយោជន៍​ជ្រៅ​ក្តី​ ប្រយោជន៍​លាក់​ក្តី​ ប្រយោជន៍​កំបាំង​ក្តី​ ប្រយោជន៍​ដែល​ត្រូវ​ដឹកនាំ​ក្តី​ ប្រយោជន៍​ដែល​ដឹកនាំ​ហើយ​ក្តី​ ប្រយោជន៍​មិន​មានទោស​ក្តី​ ប្រយោជន៍​មិន​មាន​កិលេស​ក្តី​ ប្រយោជន៍​ផូរផង់​ក្តី​ ប្រយោជន៍​មាន​អត្ថ​ដ៏​ឧត្តម​ក្តី​ រមែង​មិន​មាន​ មិន​មាន​ព្រម​ មិនកើត​មាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដ្បិត​ប្រយោជន៍​ដទៃ​ មិន​មាន​ ព្រោះ​ការបាន​សេចក្តី​សរសើរ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
វិវាទ​ទាំង​នុ៎ះ​ កើត​ក្នុង​ពួក​សមណៈ​ កិរិយា​ធូរចិត្ត​ និង​ការ​តឹងចិត្ត​ រមែង​មាន​ ព្រោះ​វិវាទ​ទាំងនេះ​ បុគ្គល​ឃើញ​ទោស​នេះ​ហើយ​ ត្រូវ​វៀរបង់​សំដី​មិន​មាន​ឱជា​ ដ្បិត​ប្រយោជន៍​ដទៃ​ មិន​មាន​ ព្រោះ​ការបាន​ពាក្យ​សរសើរ​ទេ។
ថយ | ទំព័រទី ៣២០ | បន្ទាប់