សេចក្តីថា បុគ្គលឃើញ យល់ ថ្លឹង ពិចារណា ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដនូវទោសនេះ ក្នុងជម្លោះព្រោះទិដ្ឋិ ក្នុងការប្រកួតប្រកាន់ព្រោះទិដ្ឋិ ក្នុងការទាស់ទែងព្រោះទិដ្ឋិ ក្នុងការវិវាទព្រោះទិដ្ឋិ ក្នុងការបែកខ្ញែកគ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលឃើញទោសនេះ។ ពាក្យថា មិនគួរវិវាទទេ គឺមិនគួរធ្វើជម្លោះ មិនគួរធ្វើការប្រកួតប្រកាន់ មិនគួរធ្វើការទាស់ទែង មិនគួរធ្វើការវិវាទ មិនគួរធ្វើការបែកខ្ញែកគ្នា គប្បីលះបង់ គប្បីបន្ទោបង់ គប្បីធ្វើឲ្យវិនាស គប្បីធ្វើមិនឲ្យកើតមាននូវជម្លោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា។ គឺជាអ្នកឆ្ងាយ វៀរស្រឡះ វៀរចំពោះ ចៀសចេញ លះបង់ ផុតស្រឡះ ការប្រកបប្រាសចាកជម្លោះ ការប្រកួតប្រកាន់ ទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា គប្បីសម្រេចនៅដោយចិត្ត ដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះហើយ មិនគួរវិវាទទេ។
[៣០២] អធិប្បាយពាក្យថា ដ្បិតជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាត ដោយវិវាទនោះទេ ត្រង់ពាក្យថា អ្នកឈ្លាសទាំងឡាយ គឺពួកជនណា ជាអ្នកឈ្លាស ក្នុងខន្ធ ឈ្លាសក្នុងធាតុ ឈ្លាសក្នុងអាយតនៈ ឈ្លាសក្នុងបដិច្ចសមុប្បាទ ឈ្លាសក្នុងសតិប្បដ្ឋាន ឈ្លាសក្នុងសម្មប្បធាន