[៣០៦​] ពាក្យ​ថា​ មា្នល​អ្នក​ក្លៀវក្លា​ បុគ្គល​អ្នក​លុះ​ក្នុង​ទិដ្ឋិ​នោះ​ (នៅ​) ក្នុង​ទីណា​ អ្នក​ចូរ​ទៅ​ក្នុង​ទីនោះ​ចុះ​ សេចក្តី​ថា​ បុគ្គល​លុះ​ក្នុង​ទិដ្ឋិ​នោះ​ (នៅ​) ក្នុង​ទីណា​ អ្នក​ចូរ​ទៅ​ក្នុង​ទីនោះ​ ចូរ​ឈាន​ទៅ​ក្នុង​ទីនោះ​ ចូរ​ដើរទៅ​ក្នុង​ទីនោះ​ ចូរ​ដើរតម្រង់ទៅ​ក្នុង​ទីនោះ​បុគ្គល​នោះ​ ជា​អ្នក​ក្លៀវក្លា​តប​ ជា​បុរស​សត្រូវ​ ជាស​ត្រូវ​តប​ ជា​អ្នក​ដាល់​តប់​តប​របស់​អ្នក ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ម្នាល​អ្នក​ក្លៀវក្លា​ បុគ្គល​អ្នក​លុះ​ក្នុង​ទិដ្ឋិ​នោះ​ (នៅ​) ក្នុង​ទីណា​ អ្នក​ចូរ​ទៅ​ក្នុង​ទីនោះ​ចុះ។
 [៣០៧​] ពាក្យ​ថា​ ដ្បិត​អំពើ​ដែល​ប្រព្រឹត្តទៅ​ ដើម្បី​តយុទ្ធ​គ្នា​ មិន​មាន​តាំង​អំពី​ដើម​មក​ អធិប្បាយ​ថា​ កិលេស​ទាំងឡាយ​ណា​ ធ្វើជា​សេនា​តប​ ធ្វើ​ទំនាស់​ ធ្វើជា​បន្លា​តប ធ្វើជា​បដិបក្ខ​ កិលេស​ទាំងឡាយ​នោះ​ មិន​មាន​ មិនកើត​ មិន​មាន​ព្រម​ មិនកើត​មាន​ គឺ​តថាគត​ លះបង់​ ផ្តាច់ផ្តិល​ រម្ងាប់​ គ្រប​សង្កត់​ ធ្វើ​មិន​គួរឲ្យ​កើត​បាន​ ដុត​បំផ្លាញ​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ​ ជិត​គល់​ពោធិព្រឹក្ស​ តាំង​អំពី​ដើម​មក។ ពាក្យ​ថា​ អំពើ​ដែល​ប្រព្រឹត្តទៅ​ ដើម្បី​តយុទ្ធ​គ្នា​ គឺ​អំពើ​ណា​ប្រព្រឹត្តទៅ​ ដើម្បី​ប្រយោជន៍​តយុទ្ធ​គ្នា​ ដើម្បី​ប្រយោជន៍​ដល់​ជម្លោះ​ ដើម្បី​ប្រយោជន៍​ដល់​ការប្រកួត​ប្រកាន់​ ដើម្បី​ប្រយោជន៍​ដល់​ការទាស់ទែង​ ដើម្បី​ប្រយោជន៍​ដល់​ការវិវាទ​ ដើម្បី​ប្រយោជន៍​ដល់​ការ​បែកខ្ញែក​គ្នា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អំពើ​ដែល​ប្រព្រឹត្តទៅ​ដើម្បី​តយុទ្ធ​គ្នា​ មិន​មាន​តាំង​អំពី​ដើម​មក។
ថយ | ទំព័រទី ៣២៧ | បន្ទាប់