[២៥​] ព្រោះហេតុនោះ​ ជន​អ្នកមាន​ស្មារតី​គ្រប់​កាល​ គប្បី​វៀរ​ស្រឡះ​នូវ​កាម​ទាំងឡាយ​ ជន​លុះ​លះបង់​កាម​ទាំងនោះ​ ទើប​ឆ្លង​ឱឃៈ​បាន​ ដូច​បុគ្គល​អ្នក​ដល់​ត្រើយ​ ព្រោះ​ស្តារ​នាវា។

 [២៦​] អធិប្បាយ​ពាក្យ​ថា ព្រោះហេតុនោះ​ ជន​អ្នកមាន​ស្មារតី​គ្រប់​កាល​ ត្រង់​ពាក្យ​ថា​ ព្រោះហេតុនោះ​ គឺ​ព្រោះ​ហេតុ​ដូច្នោះ​ ព្រោះ​ដំណើរ​នោះ​ ព្រោះហេតុនោះ​ ព្រោះ​បច្ច័យ​នោះ​ ព្រោះ​អំពើនោះ​ជាហេតុ​ ជួនកាល​ឃើញច្បាស់​នូវ​ទោស​នុ៎ះ​ ក្នុង​កាម​ទាំង​ឡាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះហេតុនោះ។ ពាក្យ​ថា​ ជន​ គឺ​សត្វ នរៈ​ មាណព​ បុរស​ បុគ្គល​ សត្វ​មានជីវិត​ សត្វ​មាន​ជាតិ​ សត្វ​មាន​ជរា​ សត្វ​ទៅ​ដោយ​ឥន្រ្ទិយ​ សត្វ​កើត​អំពី​មនុស្ស។ ពាក្យ​ថា​ គ្រប់​កាល​ គឺ​សព្វកាល​ រាល់វេលា​ អស់​កាល​ទាំងពួង​ អស់​កាល​ជានិច្ច​ អស់​កាល​ដ៏​ទៀងទាត់​ ឋិតថេរ​រឿយ​ៗ ប៉ុក​ប៉ឺ​ន ញឹកញាប់​ មាន​សភាព​ដូចជា​រលក​ទឹក​ មិន​ដាច់​ ជាប់​ត ប្រព្រឹត្តទៅ​ជាមួយគ្នា​ ប៉ះ​ជាប់គ្នា​ កាលមុន​ភត្ត​ កាល​ក្រោយ​ភត្ត​ យាម​ខាងដើម​ យាម​កណ្តាល​ យាម​ទីបំផុត​ ក្នុង​កាល​រនោច​ ខ្នើត​ វស្សានរដូវ​ ហេមន្តរដូវ​ គិ​ម្ហ​រដូវ​ គំនរ​វ័យ​ខាងដើម​ គំនរ​វ័យ​កណ្តាល​ គំនរ​វ័យ​ទីបំផុត។ ពាក្យ​ថា​ មានសតិ​ គឺ​មានសតិ​ ដោយហេតុ​ ៤ យ៉ាង​ គឺ​មានសតិ​ កាល​ចំរើន​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ ក្នុង​កាយ​ ក្នុង​វេទនា​ទាំងឡាយ​
ថយ | ទំព័រទី ៣៣ | បន្ទាប់