ទន្សាយបានមកចួប មកប្រទះ ជាគូគ្នានឹងដំរីសារដែលចុះប្រេង មិនអាចផ្គូបានយ៉ាងណា ចចកមកចួប មកប្រទះ ជាគូគ្នានឹងសីហៈជាមិគរាជ មិនអាចផ្គូបានយ៉ាងណា កូនគោនៅតូចកំពុងបៅមេ បានមកចួប មកប្រទះ ជាគូគ្នានឹងគោឧសភដែលមានបូកដ៏មាំ មិនអាចផ្គូបានយ៉ាងណា ក្អែកបានមកចួប មកប្រទះ ជាគូគ្នានឹងគ្រុឌ វេនតេយ្យ មិនអាចផ្គូបានយ៉ាងណា មនុស្សចណ្ឌាល បានមកចួប មកប្រទះ ជាគូគ្នានឹងស្តេចចក្រពត្តិ មិនអាចផ្គូបានយ៉ាងណា បំសុបិសាច បានមកចួប មកប្រទះ ជាគូគ្នានឹងព្រះឥន្រ្ទជាស្តេចទេវតា មិនអាចផ្គូបានយ៉ាងណា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា បានមកចួប មកប្រទះ ជាគូគ្នានឹងព្រះពុទ្ធមានព្រះភាគអ្នកមានបា្រជ្ញាកំចាត់ មិនអាចនឹងផ្គូ សាកសួរ ចរចាទៅមក ដល់នូវការសាកសួរ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។