ក្នុងចិត្ត​ មានសតិ​ កាល​ចំ​រើន​ធម្មា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ ក្នុង​ធម៌​ទាំងឡាយ។ មានសតិ ដោយហេតុ​ ៤ យ៉ាង​ដទៃទៀត។បេ។ បុគ្គល​នោះ​ លោក​ហៅថា​ អ្នកមាន​សតិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះហេតុនោះ​ ជន​អ្នក​មាន​ស្មារតី​គ្រប់​កាល។
 [២៧​] អធិប្បាយ​ពាក្យ​ថា​ គប្បី​វៀរ​ស្រឡះ​នូវ​កាម​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ កាម​ បើ​តាម​ឧទ្ទាន​ បាន​ដល់​កាម​ ២ យ៉ាង​ គឺ​វត្ថុកាម​ ១ កិលេស​កាម​ ១។បេ។ ទាំងនេះ​ហៅ​ថា វត្ថុកាម​។បេ។ ទាំងនេះ​ហៅថា​កិលេស​កាម។ ពាក្យ​ថា​ គប្បី​វៀរ​ស្រឡះ​នូវ​កាម​ទាំង​ឡាយ​ គឺ​គប្បី​វៀរ​នូវ​កាម​ ដោយហេតុ​ ២ យ៉ាង​ គឺ​កិរិយា​សង្កត់សង្កិន​ ១ កិរិយា​ផ្តាច់​បង់​ ១។ បុគ្គល​វៀរ​កាម​ដោយ​កិរិយា​សង្កត់សង្កិន​ តើ​ដូចម្តេច។ បុគ្គល​កាល​ឃើញ​ថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដូច​រាង​ឆ្អឹង​ ដោយ​សេចក្តី​ថា​ មាន​សេចក្តី​ត្រេកអរ​តិច​ ឈ្មោះ​ថា​ វៀរ​កាម​ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដោយ​ដុំ​សាច់​ ដោយ​សេចក្តី​ថា ជា​របស់​សាធារណ៍​ ដល់​សត្វ​មាន​ប្រមាណ​ច្រើន​ ឈ្មោះ​ថា​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដូច​គប់ភ្លើង​ស្មៅ​ ដោយ​សេចក្តី​ថា ដុត​កំ​ដៅ​រឿយ​ៗ ឈ្មោះថា​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន។បេ។ កំពុង​ចំ​រើ​ននេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ក្តី​ ឈ្មោះថា​ វៀរ​កាម​ដោយ​កិរិយា​សង្កត់សង្កិន​។
ថយ | ទំព័រទី ៣៤ | បន្ទាប់