ប្រព្រឹត្តទៅ​ ក្នុង​ធម៌​ទាំងពួង​ ធម៌​ទាំងអស់​ជាប់​ចំពោះ​ដោយ​ការ​នឹក​ ជាប់​ដោយ​ការ​ប្រាថ្នា​ ជាប់​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ជាប់​ដោយ​ចិ​ត្តុ​ប្បា​ទរបស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ។ ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ប្រព្រឹត្តទៅ​ក្នុង​សត្វ​ទាំងអស់​។ ព្រះមានព្រះភាគ​ ទ្រង់​ជ្រាប​អធ្យាស្រ័យ​ ជ្រាប​អនុស័យ ជ្រាប​ចរិត​ ជ្រាប​ការ​ចុះចិត្តស៊ប់​របស់​សត្វ​ទាំងអស់​ ជ្រាប​​ពួក​សត្វ​មាន​ធូលី​ក្នុង​ភ្នែក​តិច​ មាន​ធូលី​ក្នុង​ភ្នែក​ច្រើន​ មាន​ឥន្រ្ទិយ​ក្លៀវក្លា​ មាន​ឥន្រ្ទិយ​ទន់​ មាន​អាការ​ល្អ​ មាន​អាការ​អាក្រក់​ ឲ្យដឹង​ដោយ​ងាយ​ ឲ្យដឹង​ដោយ​លំបាក​ មានភ័ព្វ​ និង​ឥតភ័ព្វ​។ លោក​ ព្រមទាំង​ទេវលោក​ មារ​លោក​ ព្រហ្មលោក​ ​ពួក​សត្វ​ ព្រមទាំង​សមណព្រាហ្មណ៍​ មនុស្សជា​សម្មតិទេព​ និង​មនុស្ស​ដ៏​សេស​ រមែង​ប្រព្រឹត្តទៅ​ខាងក្នុង​ព្រះ​ពុទ្ធ​ញ្ញ​ណ។ ​ពួក​ត្រី និង​អណ្តើក​ណាមួយ​ រាប់​យក​ត្រី​ឈ្មោះ​តិ​មិតិ​មិង្គលៈ​ ដោយហោចទៅ​ រមែង​ប្រព្រឹត្តទៅ​ក្នុង​ខាងក្នុង​មហាសមុទ្ទ​ យ៉ាងណា​ លោក ព្រមទាំង​ទេវលោក​ មារ​លោក​ ព្រហ្មលោក​ ​ពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍​ មនុស្សជា​សម្មតិទេព​ និង​មនុស្ស​ដ៏​សេស​ រមែង​ប្រព្រឹត្តទៅ​ក្នុង​ខាងក្នុង​ពុទ្ធញ្ញាណ​ យ៉ាងនោះ​ដែរ​។ ​ពួក​បក្សី​ណាមួយ​ រាប់​យក​គ្រុឌ​វេនតេយ្យ​ដោយ​ទី​បំផុត​ រមែង​ប្រព្រឹត្តទៅ​ក្នុង​ប្រទេស​នៃ​អាកាស​ យ៉ាងណា​ ជន​ទាំងឡាយ​ណា​ មាន​ប្រាជ្ញា​ស្មើនឹង​ព្រះ​សារីបុត្រ​
ថយ | ទំព័រទី ៣៤១ | បន្ទាប់