កំណត់ដឹងទុក្ខទាំងពួង អ្នកដល់ត្រើយ ដោយការលះបង់កិលេសទាំងពួង អ្នកដល់ត្រើយដោយការចំរើនអរិយមគ្គទាំង ៤ អ្នកដល់ត្រើយដោយការធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ចៈ អ្នកដល់ត្រើយដោយការចូលទៅកាន់សមាបត្តិទាំងពួង ព្រះអរហន្តនោះដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាពក្នុងសីលដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាព ក្នុងសមាធិដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាពក្នុងបញ្ញាដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាព ដោយវិមុត្តិដ៏ប្រសើរ ព្រះអរហន្តនោះ ឈ្មោះថា ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត (នៃសង្ខារ) ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីអវសាន ដល់ទីអវសាន ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីពឹងពួន ដល់ទីពឹងពួន ទៅកាន់ទីជាទីពឹង ដល់ទីជាទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់ទីមិនស្លាប់ ដល់ទីមិនស្លាប់ ទៅកាន់និពា្វន ដល់និពា្វន ព្រះអរហន្តនោះ មានធម៌ជាគ្រឿងអប់រំនៅស្រេចហើយ មានកិរិយាប្រព្រឹត្តិ ប្រព្រឹត្តហើយ មានផ្លូវឆ្ងាយ គឺសង្សារកន្លងហើយ មានទិស គឺព្រះនិពា្វនដល់ហើយ មានទីបំផុតនៃព្រះនិពា្វនដល់ហើយ មានព្រហ្មចរិយធម៌រក្សាហើយ ដល់ហើយនូវការឃើញដ៏ឧត្តម មានមគ្គចំរើនហើយ មានកិលេសលះបង់ហើយ មាន