អរហ​ត្ត​ផល​ជា​ធម្មជាត​មិន​កម្រើក​ ត្រាស់​ដឹង​ហើយ​ មាន​និរោធ គឺ​ព្រះ​និពា្វន​ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ទុក្ខ​ ព្រះអរហន្ត​នោះ កំណត់​ដឹង​ហើយ​ សមុទយៈ​លះបង់​ហើ​យ មគ្គ​ចំរើន​ហើយ​ និរោធ​ធម៌​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ត្រាស់​ដឹង​ហើយ​នូវ​ហេតុ​ដែល​គួរ​ត្រាស់​ដឹង​ កំណត់​ដឹង​ហើយ​នូវ​ហេតុ​ដែល​គួរ​កំណត់​ដឹង​ លះបង់​ហើយ​នូវ​ហេតុ​ដែល​គួរ​លះបង់​ ចំរើន​ហើយ​នូវ​ហេតុ​ដែល​គួរ​ចំរើន​ ធ្វើឲ្យ​ជាក់​ច្បាស់​ហើយ​នូវ​ហេតុ​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់។ ព្រះអរហន្ត​នោះ​ មាន​សសរ​គោល​ គឺ​អវិជ្ជា​ដកចេញ​ហើយ​ មានស្នាម​ភ្លោះ​ គឺជា​តិ​សង្សារ​លុប​អស់ហើយ​ មាន​សសរខឿន​គឺត​ណ្ហា​ដកចេញ​ហើយ​ មិន​មាន​គន្លឹះទ្វារ​ គឺ​ឱរម្ភា​គិ​យសំ​យោជន៍​ ជា​អរិយៈ​ មិន​មាន​កិលេស​ មាន​ទង់​គឺ​មា​នះ​ទំលាក់​ហើយ​ មាន​គ្រឿង​ធ្ងន់​(១) ទំលាក់​ចេញ​ហើយ​ ជា​អ្ន​កបា្រស​ចាក​កិលេស​ លះបង់​អង្គ​ ៥ គឺ​នី​វរ​ណៈ​ហើយ​ ប្រកប​ព្រមដោយ​អង្គ​បាំ្រ​មួយ​(២) មានការ​រក្សា​ដោយ​ធម៌​តែមួយ​ គឺ​សតិ​ មានធម៌​ជា​គ្រឿង​ពឹងផ្អែក​ ៤ ប្រការ​ មាន​ទិដ្ឋិ​សច្ច​ដោយឡែក​លះបង់​ហើយ​ មានការ​ស្វែងរក​ទាំង​ពួង​លះបង់​ហើយដោយ​ប្រពៃ​ មាន​សេ​ចក្តី្ត​ត្រិះរិះ​មិន​មាន​ល្អក់​ មាន​កាយ​សង្ខា​រស្ងប់​រម្ងាប់​ហើយ​ មានចិត្ត​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ​ មាន​បញ្ញា​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ​ ជា​បុគ្គល​បរិបូណ៌​ មាន​ព្រហ្មចរិយ​ធម៌​ប្រព្រឹត្ត​ចប់ស្រេច​ហើយ​ ជា​ឧត្តមបុរស​ ជា​បរម​បុរស​
(១) ខន្ធ​ភារៈ កិលេស​ភារៈ​ អភិសង្ខារ​ភារៈ បញ្ចកាមគុណ​ភារៈ មានភារៈ។ (២) ភិក្ខុ​មានសតិ​សម្បជញ្ញៈ​ ដោយអំណាច​ឧបេក្ខា កំចាត់​បង់​នូវ​សេចក្តី​ថ្នាំងថ្នាក់​ ឬសោមនស្ស​ក្នុង​អារម្មណ៍​ទាំង៦ មាន​រូបារម្មណ៍​ជាដើម។ អដ្ឋកថា។
ថយ | ទំព័រទី ៣៨ | បន្ទាប់