ដល់នូវការដល់ដ៏ប្រសើរ ព្រះអរហន្តនោះ មិនសន្សំ មិនកំចាត់បង់ លោកនឹងធឹង ព្រោះកំចាត់បង់ មិនលះបង់ មិនប្រកាន់ លោកនឹងធឹងព្រោះលះបង់ មិនចាក់ស្រេះ មិនតំកើង (ដោយតណ្ហា និងមានះ) លោកនឹងធឹង ព្រោះមិនចាក់ស្រេះ មិនរំលត់ មិនបង្កាត់ (នូវភ្លើង គឺកិលេស) លោកនឹងធឹង ព្រោះរំលត់ លោកខ្ជាប់ខ្ជួន ព្រោះប្រកបដោយសីលក្ខន្ធជាអសេក្ខៈ លោកខ្ជាប់ខ្ជួន ព្រោះប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយបញ្ញាខន្ធជាអសេក្ខៈ ដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយវិមុត្តិញាណទស្សនក្ខន្ធជាអសេក្ខៈ លោកខ្ជាប់ខ្ជួន ព្រោះយល់ច្បាស់នូវសច្ចធម៌ លោកខ្ជាប់ខ្ជួន ព្រោះកន្លងផុតយ៉ាងនេះ លោកខ្ជាប់ខ្ជួន ព្រោះរំលត់ភ្លើង គឺកិលេស លោកខ្ជាប់ខ្ជួន ព្រោះមិនមានដំណើរតទៅទៀត លោកខ្ជាប់ខ្ជួន ព្រោះចាប់បាននូវកំពូល (ជ័យជំនះ) លោកខ្ជាប់ខ្ជួន ព្រោះកិរិយាសេពនូវធម៌ជាគ្រឿងផុតស្រឡះ លោកខ្ជាប់ខ្ជួន ព្រោះមេត្តាជាគុណជាតិដ៏បរិសុទ្ធ លោកខ្ជាប់ខ្ជួន ព្រោះករុណា មុទិតា ឧបេក្ខា ជាគុណជាតិដ៏បរិសុទ្ធ លោកខ្ជាប់ខ្ជួន ព្រោះដល់ទីបំផុតនៃសេចក្តីបរិសុទ្ធិ លោកខ្ជាប់ខ្ជួន ព្រោះសេចក្តីបរិសុទ្ធិ មិនគួរដល់ការងារ (នៃតណ្ហា ទិដ្ឋិ មានះ) លោកខ្ជាប់ខ្ជួន ព្រោះផុតស្រឡះ លោកខ្ជាប់ខ្ជួន ព្រោះជាបុគ្គលសន្តោស លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃខន្ធ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃធាតុ លោកខ្ជាប់ខ្ជួនក្នុង