ទីបំផុតនៃអាយតនៈ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃគតិ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃឧបបត្តិភព លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃបដិសន្ធិ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃភព លោកខ្ជាប់ខ្ជួន ក្នុងទីបំផុតនៃសង្សារ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃវដ្តៈ លោកខ្ជាប់ខ្ជួន ក្នុងភពជាទីបំផុត លោកខ្ជាប់ខ្ជួនក្នុងសរីរៈ ជាទីប្រជុំក្នុងទីបំផុត ទ្រទ្រង់រាងកាយជាទីបំផុត ជាព្រះអរហន្ត។
ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារនាវា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ភពនេះ ជាទីបំផុតរបស់ព្រះអរហន្តនោះ អត្តភាពនេះ ជាខាងក្រោយបង្អស់ ការអន្ទោលទៅដោយជាតិ និងមរណៈ ភពថ្មីរបស់ព្រះអរហន្តនោះ មិនមានទេ។
ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារនាវា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល គប្បីវៀរស្រឡះនូវកាមទាំងឡាយ ជនលុះលះបង់នូវកាមទាំងនោះ ទើបឆ្លងឱឃៈបាន ដូចបុគ្គលអ្នកដល់នូវត្រើយ ព្រោះស្តារនាវា។
ចប់ កាមសុត្តនិទ្ទេស ទី១។