សម​ដូច​ព្រះពុទ្ធដីកា​នេះ​ ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ សេចក្តី​ពេញចិត្ត​ណា​ តម្រេក​ណា​ សេចក្តី​ត្រេក​ត្រ​អាល​ណា​ សេចក្តី​ប៉ុនប៉ង​ណា​ សេចក្តី​ប្រកាន់​ដោយ​ឧបាយ​ ដែល​មានការ​តាំងចិត្ត​ និង​ការ​ប្រកាន់​ជា​អនុស័យ​ណា​ ក្នុង​រូប​ នរជន​ជាប់​ក្នុង​កិ​លេ​សនោះៗ​ ហេតុ​នោះ​ (លោក​ពោល​ថា​) ជាប់​នៅ។ ពាក្យ​ថា​ ជាប់​នៅ​ ជា​ឈ្មោះ​នៃ​ការ​ជាប់​ចំពាក់ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជាប់​នៅក្នុង​គុហា។ ពាក្យ​ថា​ ត្រូវ​កិលេស​ដ៏​ច្រើន​បិទបាំង​ គឺ​ត្រូវ​កិលេស​ទាំងឡាយ​ដ៏​ច្រើន​បិទបាំង​ គឺ​រាគៈ​បិទបាំង​ ទោសៈ​បិទបាំង​ មោហៈ​បិទបាំង​ កោ​ធៈ​បិទបាំង​ ឧបនាហៈ​បិទបាំង​ មក្ខៈ​បិទបាំង​ បឡា​សៈ​បិទបាំង​ ឥស្សា​បិទបាំង​ មច្ឆ​រិ​យៈ​បិទបាំង​ មាយា​បិទបាំង​ សា​ថេយ្យៈ​បិទបាំង​ ថម្ភៈ​បិទបាំង​ សា​រម្ភៈ​បិទបាំង​ មា​នះ​បិទបាំង​ អតិ​មា​នះ​បិទបាំង​ មទៈ​បិទបាំង​ បមា​ទៈ​បិទបាំង​ កិលេស​ទាំងពួង​ ទុច្ចរិត​ទាំងពួង​ សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង​ សេចក្តី​អន្ទះអន្ទែង​ទាំងពួង​ សេចក្តី​ក្តៅក្រហាយ​ទាំងពួង​ អកុសលា​ភិ​សង្ខារ​ទាំង​ពួង​ បិទបាំង​ ប្រក់ព្រំ​ ខ្ទប់​ រាំង​ ហ៊ុម​ភ្ជិត​ គ្រប​ បង្រួម​ ផ្កាប់​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជាប់​នៅក្នុង​គុហា​ ត្រូវ​កិលេស​ដ៏​ច្រើន​បិទបាំង។
ថយ | ទំព័រទី ៤២ | បន្ទាប់