សេចក្តី​ត្រេកអរ​ក្នុង​ការ​ចំរើន​ អធិប្បាយ​ថា​ តណ្ហា​ លោក​ហៅថា​ សេចក្តី​ប្រាថ្នា​ បាន​ដល់​ តម្រេក​ តម្រេក​មាន​កម្លាំង​ សេចក្តី​កួច​កាន់​ សេចក្តី​ត្រេកអរ​ សេចក្តី​រីករាយ​ សេចក្តី​រីករាយ​នឹង​តម្រេក​ តម្រេក​ដ៏​មាន​កម្លាំង​របស់​ចិត្ត​ សេច​ក្តី​បា្រ​ថ្នា​ សេចក្តី​ជ្រប់​ចុះ​ កិរិយា​ងប់​ចុះ​ សេចក្តី​ចំពាក់ចិត្ត​ សេចក្តី​ចំពាក់​មាំ​ គ្រឿង​ជាប់​ ភក់​ កិរិយា​ស្វែងរក​ ការ​លាក់ពុត​ កិលេស​ជាតិ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​កើត​ ជា​គ្រឿង​ញុំាង​ទុក្ខ​ឲ្យ​កើត​ ជា​គ្រឿង​ចាក់​ស្រេះ​ កិលេស​ជាតិ​ដូចជា​សំណាញ់​ ជា​គ្រឿង​ហូរ​ទៅ​ ផ្សាយ​ទៅ​ ក្រសែ​ គឺ​តណ្ហា​ កិលេស​ជាតិ​ដ៏​ទូលាយ​ ជា​គ្រឿង​ញុំាង​អាយុ​ឲ្យ​វិនាស​ (របស់​សត្វ​) ជា​គំរប់​ពីរ​ ជា​គ្រឿង​តំ​កល់​ទុក​ ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព​ កិលេស​ជាតិ​ដូចជា​ព្រៃធំ​ ដូចជា​ព្រៃតូច​ សេច​ក្តី​ស្និ​ទ្ធ​ស្នាល​ សេចក្តី​ស្នេហា​ សេចក្តី​អាល័យ​ សេចក្តី​ជាប់​ចំពាក់​ សេចក្តី​ប៉ុនប៉ង​ សេចក្តី​នឹក​ជញ្ជឹង​ ភាព​នៃ​ចិត្ត​នឹកជញ្ជឹង​ បំណង​រូប​ បំណង​សំឡេង​ បំណង​ក្លិន​ បំណង​រស​ បំណង​ផ្សព្វ​ បំណង​លាភ​ បំណង​ទ្រព្យ​ បំណង​កូន​ បំណង​ជីវិត​ ការ​ជាប់​ ការ​ជាប់​ទួ​ទៅ​ ការ​ជាប់​ក្រៃលែង​ ការ​ជាប់​ កិរិយា​ជាប់​ ភាព​នៃ​ចិត្ត​ជាប់​ ការ​ជក់​ស្អិត​ កិរិយា​ជក់​ស្អិត​ ភាព​នៃ​ចិត្ត​ជក់​ស្អិត​ ភាព​នៃ​ចិត្ត​រឡិបរឡប់​ ភាព​នៃ​ចិ​ត្ត​បា្រ​ថ្នា​ខ្លាំងក្លា​
ថយ | ទំព័រទី ៥៣ | បន្ទាប់