សេចក្តីត្រេកអរក្នុងការចំរើន ២ គឺសុខវេទនា ១ វត្ថុជាទីបា្រថ្នា ១។ សេចក្តីត្រេកអរក្នុងការចំរើន ៣ គឺភាពនៅក្មេង ១ ការមិនមានរោគ ១ ជីវិត ១។ សេចក្តីត្រេកអរក្នុងការចំរើន ៤ គឺលាភ ១ យស ១ សេចក្តីសរសើរ ១ សុខ ១។ សេចក្តីត្រេកអរក្នុងការចំរើន ៥ គឺរូបជាទីគាប់ចិត្ត ១ សំឡេងជាទីគាប់ចិត្ត ១ ក្លិនជាទីគាប់ចិត្ត ១ រសជាទីគាប់ចិត្ត ១ ផ្សព្វជាទីគាប់ចិត្ត ១។ សេចក្តីត្រេកអរក្នុងការចំរើន ៦ គឺចក្ខុសម្បទា ១ សោតសម្បទា ១ ឃានសម្បទា ១ ជិវ្ហាសម្បទា ១ កាយសម្បទា ១ មនោសម្បទា ១។ ពាក្យថា ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចំរើន គឺជាប់ក្នុងសុខវេទនា ជាប់ក្នុងវត្ថុជាទីបា្រថ្នា ជាប់ក្នុងភាពនៅក្មេង ជាប់ក្នុងការមិនមានរោគ ជាប់ក្នុងជីវិត ជាប់ក្នុងលាភ ជាប់ក្នុងយស ជាប់ក្នុងសេចក្តីសរសើរ ជាប់ក្នុងសុខ ជាប់ក្នុងរូបជាទីគាប់ចិត្ត ក្នុងសំឡេង ក្នុងក្លិន ក្នុងរស ជាប់ក្នុងផ្សព្វជាទីគាប់ចិត្ត ជាប់ក្នុងចក្ខុសម្បទា ជាប់ចំពាក់ ជាប់ដោយអាការផ្សេងៗ ស្អិត ទាក់ ថ្ពក់ ពន្ធ័ពទ្ធ័ ក្នុងសោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា ហេតុនោះ (ទ្រង់ត្រាស់ថា) មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចំរើន។