[៣៧] ពាក្យថា ពួកសត្វទាំងនោះ រមែងរួចបានដោយក្រ ទាំងញុំាបុគ្គលដទៃឲ្យរួចមិនបាន អធិប្បាយថា អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរ ក្នុងការចំរើនទាំងនោះ ពួកសត្វដោះបានដោយក្រ ឬពួកសត្វរួចបានដោយក្រ ចាកអារម្មណ៍នុ៎ះ។
អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរក្នុងការចំរើនទាំងនោះ ពួកសត្វដោះបានដោយក្រ តើដូចម្តេច។ សុខវេទនា សត្វដោះបានដោយកម្រ វត្ថុជាទីបា្រថ្នា សត្វដោះបានដោយកម្រ ភាពនៅក្មេង សត្វដោះបានដោយកម្រ ការមិនមានរោគ សត្វដោះបានដោយកម្រ ជីវិត សត្វដោះបានដោយកម្រ លាភ សត្វដោះបានដោយកម្រ យស សត្វដោះបានដោយកម្រ សេចក្តីសរសើរ សត្វដោះបានដោយកម្រ សុខ សត្វដោះបានដោយកម្រ រូបទាំងឡាយជាទីគាប់ចិត្ត សត្វដោះបានដោយកម្រ សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្ត សត្វដោះបានដោយកម្រ ចក្ខុសម្បទា សត្វដោះបានដោយកម្រ សោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា សត្វដោះបានដោយកម្រ ដោះស្រឡះបានដោយកម្រ ដោះចេញបានដោយកម្រ ដោះចេញស្រឡះបានដោយកម្រ ញាំញីបានដោយកម្រ ដោះចេញបានដោយកម្រ