ឆ្លង​បាន​ដោយ​កម្រ​ ឆ្លងកាត់​បាន​ដោយ​កម្រ​ កន្លង​បាន​ដោយ​កម្រ​ រំលង​បាន​ដោយ​កម្រ។ អារម្មណ៍​ជា​វត្ថុ​នៃ​សេចក្តី​ត្រេកអរ​ក្នុង​ការ​ចំរើន​ទាំងនោះ​ សត្វ​រួច​បាន​ដោយ​ក្រ​ យ៉ាងនេះ។
 ពួក​សត្វ​រួច​បាន​ដោយ​កម្រ​ ចាក​ធម៌​នុ៎ះ​ តើ​ដូចម្តេច។ ​ពួក​សត្វ​រួច​បាន​ដោយ​កម្រ​ ចាក​សុខវេទនា​ រួច​បាន​ដោយ​កម្រ​ ចាក​វត្ថុជា​ទី​បា្រ​ថ្នា​ រួច​បាន​ដោយ​កម្រ​ ចាក​ភាព​នៅ​ក្មេង​ រួច​បាន​ដោយ​កម្រ​ ចាក​ការ​មិន​មាន​រោគ​ រួច​បាន​ដោយ​កម្រ​ ចាក​ជីវិត​ រួច​បាន​ដោយ​កម្រ​ ចាក​លាភ​ រួច​បាន​ដោយ​កម្រ​ ចាក​យស​ រួច​បាន​ដោយ​កម្រ​ ចាក​សេចក្តី​សរសើរ​ រួច​បាន​ដោយ​កម្រ​ ចាក​សុខ​ រួច​បាន​ដោយ​កម្រ​ ចាក​រូប​ទាំងឡាយ​ជាទី​គាប់​ចិត្ត​ រួច​បាន​ដោយ​កម្រ​ ចាក​សំឡេង​ ក្លិន​ រស​ ផ្សព្វ​ ជាទី​គាប់ចិត្ត​ រួច​បាន​ដោយ​កម្រ​ ចាក​ចក្ខុ​សម្បទា​ រួច​បាន​ដោយ​កម្រ​ រួច​ស្រឡះ​បាន​ដោយ​កម្រ​ រើចេញ​បាន​ដោយ​កម្រ​ ស្ទុះឡើង​បាន​ដោយ​កម្រ​ ក្រោក​ឡើង​បាន​ដោយ​កម្រ​ លោត​ឡើង​បាន​ដោយ​កម្រ​ ចាក​សោត​សម្បទា​ ឃាន​សម្បទា​ ជិវ្ហា​សម្បទា​ កាយសម្បទា​ មនោ​សម្បទា។ ​ពួក​សត្វ​រួច​បាន​ដោយ​ក្រ​ ចាក​ធម៌​នុ៎ះ​ យ៉ាង​នេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ​ពួក​សត្វ​ទាំងនោះ​ រួច​បាន​ដោយ​ក្រ។
ថយ | ទំព័រទី ៥៧ | បន្ទាប់