មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ត្រាស់ហើយថា
ពួកសត្វ មិនអាចនឹងញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ត្រាស់ហើយថា
ពួកសត្វមិនអាចញុំាងបុគ្គលដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ មួយវិញទៀត ពាក្យនេះ ព្រះមានព្រះភាគត្រាស់ហើយថា ម្នាលព្រាហ្មណ៍ ព្រះនិព្វានក៏តាំងនៅ ផ្លូវជាទីទៅកាន់ព្រះនិពា្វន ក៏តាំងនៅ តថាគតជាអ្នកណែនាំ ក៏ឋិតនៅ យ៉ាងនេះឯង ប៉ុន្តែសាវ័កទាំងឡាយរបស់តថាគត ដែលតថាគតកាលទូន្មានយ៉ាងនេះ កាលប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះបានព្រះនិពា្វន ជាទីសម្រេចទីបំផុត ពួកខ្លះមិនបាន ម្នាលព្រាហ្មណ៍ តថាគតនឹងធ្វើដូចម្តេច ចំពោះសាវ័កទាំងនុ៎ះ ម្នាលព្រាហ្មណ៍ ព្រះតថាគតជាអ្នកប្រាប់ផ្លូវ ព្រះពុទ្ធរមែងបា្រប់ផ្លូវ ពួកសត្វកាលប្រតិបតិ្ត គប្បីរួចដោយខ្លួនឯង។
ម្នាលធោតកៈ តថាគតមិនអាចញុំាងបុគ្គលណាមួយ ដែលមានសេចក្តីសង្ស័យក្នុងលោក ឲ្យរួចបានទេ អ្នកកាលដឹងច្បាស់នូវធម៌ដ៏ប្រសើរ នឹងឆ្លងអន្លង់នេះ យ៉ាងនេះបាន។
ពួកសត្វ មិនអាចនឹងញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ត្រាស់ហើយថា
បុគ្គលធ្វើបាបដោយខ្លួនឯង នឹងសៅហ្មងដោយខ្លួនឯង មិនធ្វើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង សេចក្ដីបរិសុទ្ធិ និងមិនបរិសុទ្ធិ កើតចំពោះខ្លួន បុគ្គលដទៃ នឹងញុំាងបុគ្គលដទៃឲ្យបរិសុទ្ធមិនបានទេ។