សូទ្រៈ​ក្តី​ គ្រហស្ថ​ក្តី​ បព្វជិត​ក្តី​ ទេវតា​ក្តី​ មនុស្ស​ក្តី​។ ពាក្យ​ថា​កំពុង​ប្រាថ្នា​ គឺ​កំពុង​ត្រូវការ​ កំពុង​ចង់បាន​ កំពុង​ត្រេកអរ​ កំពុង​តាំង​ទុក​ កំពុង​ស្រឡាញ់​ កំពុង​ជាប់​ចំពាក់​។ មួយទៀត​ សត្វ​រមែង​ទៅ​ ចេញទៅ​ រសាត់​ទៅ​ ប្រមូល​ទៅ​ តាម​កាមតណ្ហា​។ បុគ្គល​តែង​ទៅ​ ចេញទៅ​ រសាត់​ទៅ​ ប្រមូល​ទៅ​ ដោយ​យាន​ដំរី​ យាន​សេះ​ យាន​គោ​ យាន​ពពែ​ យាន​ចៀម​ យាន​ឱដ្ឋ​ ឬយាន​លា​ យ៉ាងណា​ សត្វ​រមែង​ទៅ​ ចេញទៅ​ រសាត់​ទៅ​ ប្រមូល​ទៅ​ ដោយ​កាមតណ្ហា​ យ៉ាងនោះ​ដែរ​ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) បើ​កាល​សត្វ​នោះ​កំពុង​ប្រាថ្នា​។
 [៨] ពាក្យ​ថា​ ឆន្ទៈ​ ក្នុង​ពាក្យ​ថា​ កាល​សត្វ​មាន​ឆន្ទៈ​កើត​ហើយ​ គឺ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ សេចក្តី​ត្រេកអរ​ក្នុង​កាម​ សេចក្តី​រីករាយ​ក្នុង​កាម​ តណ្ហា​ក្នុង​កាម​ សេចក្តី​ស្នេហា​ក្នុង​កាម​ សេចក្តី​អន្ទះអន្ទែង​ក្នុង​កាម​ ការ​ជ្រប់​ក្នុង​កាម​ ការ​ងប់​ចុះ​ក្នុង​កាម​ អន្លង់​គឺ​កាម គ្រឿង​ប្រកប​គឺ​កាម​ ការ​ថ្ពក់​ជាប់​គឺ​កាម​ នី​វរ​ណៈ​គឺ​កាមច្ឆន្ទៈ​ ក្នុង​កាម​ទាំងឡាយ​ណា​ កាមច្ឆន្ទៈ​នោះ របស់​សត្វ​នោះ​ ជាស​ភាព​កើត​ហើយ​ កើត​ព្រម​ហើយ​ កើតឡើង​ហើយ​ កើត​ចំពោះ​ហើយ​ កើត​ប្រាកដហើយ​។ ពាក្យ​ថា​ កាល​សត្វ​ គឺ​កាល​សត្វ​ ជន​ មាណព​ បុរស​ បុគ្គល​ ជីវ​សត្វ​ សត្វ​មាន​ជាតិ​ សត្វ​មាន​ជរា​ សត្វ​ទៅ​ដោយ​ឥន្រ្ទិយ​ សត្វ​កើតអំពី​មនុស្ស​ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) កាល​សត្វ​មាន​ឆន្ទៈ​កើត​ហើយ​។
ថយ | ទំព័រទី ៦ | បន្ទាប់