ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួច យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វទាំងនោះរួចបានដោយក្រ ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន។
[៣៨] ពាក្យថា កាលបា្រថ្នាកាម ក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន អធិប្បាយថា អនាគត លោកហៅថា កាលជាខាងក្រោយ អតីត លោកហៅថា កាលមុន។ ម្យ៉ាងទៀត អនាគត និងបច្ចុប្បន្ន ដែលអាស្រ័យនឹងអតីត ឈ្មោះថា កាលខាងក្រោយ អតីត និងបច្ចុប្បន្ន ដែលអាស្រ័យនឹងអនាគត ឈ្មោះថា កាលមុន។
នរជនធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលមុន តើដោយប្រការដូចម្តេច។ នរជនញុំាងសេចក្តីត្រេកអរឲ្យកើតក្នុងរូបបារម្មណ៍នោះថា អាត្មាអញ មានរូបយ៉ាងនេះហើយ ក្នុងអតីតកាល ដល់ព្រមនូវសេចក្តីត្រេកអរក្នុងវេទនាជាដើមនោះថា អាត្មាអញមានវេទនាយ៉ាងនេះហើយ មានសញ្ញាយ៉ាងនេះហើយ មានសង្ខារយ៉ាងនេះហើយ មានវិញ្ញាណ យ៉ាងនេះហើយ ក្នុងអតីតកាល។ នរជនធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលមុន យ៉ាងនេះខ្លះ។ មួយវិញទៀត វិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ ក្នុងអាយតនៈនោះថា អញមានចក្ខុដូចនេះ មានរូបដូចនេះហើយ ក្នុងអតីតកាល នរជនតែងត្រេកអរនឹងអាយតនៈនោះ ព្រោះវិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលមុន យ៉ាងនេះខ្លះ។