ថា អញមានសោតៈដូចនេះ មានសំឡេងដូចនេះហើយ ក្នុងអតីតកាល។ ថា អញមានឃានៈដូចនេះ មានក្លិនដូចនេះហើយ ក្នុងអតីតកាល។ ថា អញមានជិវ្ហាដូចនេះ មានរសដូចនេះហើយក្នុងអតីតកាល។ ថា អញមានកាយដូចនេះ មានផោដ្ឋព្ធៈដូចនេះហើយ ក្នុងអតីតកាល។ វិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ ក្នុងអាយតនៈនោះថា អញមានចិត្តដូចនេះ មានធម្មារម្មណ៍ដូចនេះហើយ ក្នុងអតីតកាល នរជនរមែងត្រេកអរនឹងអាយតនៈនោះ ព្រោះវិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលមុន យ៉ាងនេះខ្លះ។ ម្យ៉ាងទៀត នរជននោះ សើច ចរចា ឬលេង ជាមួយនឹងមាតុគ្រាមក្នុងកាលមុន ក៏ត្រេកអរនឹងអារម្មណ៍នោះ បា្រថ្នានូវអារម្មណ៍នោះ ដល់នូវសេចក្តីត្រេកអរដោយអារម្មណ៍នោះ។ នរជនធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលមុន យ៉ាងនេះខ្លះ។
នរជនធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលជាខាងក្រោយ តើដូចម្តេច។ នរជន ញុំាងសេចក្តីត្រេកអរឲ្យកើតក្នុងរូបារម្មណ៍នោះថា អាត្មាអញគប្បីជាអ្នកមានរូបយ៉ាងនេះ ក្នុងអនាគតកាល ដល់ព្រមនូវសេចក្តីត្រេកអរ ក្នុងវេទនាជាដើមនោះថា អាត្មាអញ គប្បីជាអ្នកមានវេទនាយ៉ាងនេះ មានសញ្ញាយ៉ាងនេះ មានសង្ខារយ៉ាងនេះ មានវិញ្ញាណយ៉ាងនេះ ក្នុងអនាគតកាល។