នរជន ធ្វើ​នូវ​សេច​ក្តី​បា្រ​ថ្នា​ក្នុង​កាល​ជា​ខាងក្រោយ​ យ៉ាងនេះ​ខ្លះ។ មួយទៀត នរ​ជន​តំ​កល់​ចិត្ត ដើម្បី​បាន​ចំពោះ​នូវ​អាយតនៈ ដែល​មិនទាន់​បាន​ថា​ អញ​គប្បី​មាន​ចក្ខុ​ដូចនេះ មាន​រូប​ដូចនេះ ក្នុង​អនាគតកាល​ដូច្នេះ រមែង​ត្រេកអរ​នឹង​អាយតនៈ​នោះ​ ព្រោះ​កា​រតំ​កល់​ចិត្តជា​បច្ច័យ កាល​ត្រេកអរ​នឹង​អាយតនៈ​នោះ ឈ្មោះថា​ ធ្វើ​នូវ​សេច​ក្តី​បា្រ​ថ្នា ក្នុង​កាល​ជា​ខាងក្រោយ យ៉ាងនេះ​ខ្លះ។ ថា អញ​គប្បី​មាន​សោតៈ​ដូចនេះ មាន​សំឡេង​ដូចនេះ ក្នុង​អនាគតកាល។ ថា អញ​គប្បី​មាន​ឃានៈ​ដូចនេះ​ មាន​គន្ធៈ​ដូចនេះ ក្នុង​អនាគតកាល។ ថា អញ​គប្បី​មាន​ជីវ្ហា​ដូចនេះ​ មាន​រស​ដូចនេះ ក្នុង​អនាគតកាល។ ថា អញ​គប្បី​មាន​កាយ​ដូចនេះ​ មាន​ផ្សព្វ​ដូចនេះ ក្នុង​អនាគតកាល។ នរ​ជន​តំ​កល់​ចិត្ត​ ដើម្បី​បាន​ចំពោះ​នូវ​អាយតនៈ ដែល​ខ្លួន​មិនទាន់​បាន​ថា អញ​គប្បី​មានចិត្ត​ដូចនេះ​មាន​ធម្មារម្មណ៍​ដូចនេះ​ ក្នុង​អនាគតកាល ដូច្នេះ រមែង​ត្រេកអរ​នឹង​អាយតនៈ​នោះ ព្រោះ​កា​រតំ​កល់​ចិត្តជា​បច្ច័យ កាល​ត្រេកអរ​នឹង​អាយតនៈ​នោះ ឈ្មោះថា​ធ្វើ​នូវ​សេច​ក្តី​បា្រ​ថ្នា​ក្នុង​កាល​ជា​ខាងក្រោយ​ យ៉ាងនេះ​ខ្លះ។ មួយទៀត នរ​ជន​តំ​កល់​ចិត្ត ដើម្បី​បាន​ចំពោះ​នូវ​អត្តភាព​ដែល​ខ្លួន​មិនទាន់​បាន​ថា​ អាត្មាអញ​នឹង​បាន​ជា​ទេវតា (មាន​អានុភាព​ច្រើន​) ឬ ជា​ទេវតា​ណាមួយ ដោយសារ​សីល​ក្តី វត្ត​ក្តី​ តបៈ​ក្តី ព្រហ្មចរិយៈ​នេះ​ក្តី ដូច្នេះ រមែង​ត្រេកអរ​នឹង​អត្តភាព​នោះ ព្រោះ​កា​រតំ​កល់​ចិត្តជា​បច្ច័យ​ កាល​ត្រេកអរ​នឹង​អត្តភាព​នោះ ឈ្មោះថា​ធ្វើ​នូវ​សេច​ក្តី​បា្រ​ថ្នា​ក្នុង​កាល​
ថយ | ទំព័រទី ៦២ | បន្ទាប់