ជា​ខាងក្រោយ​ យ៉ាងនេះ​ខ្លះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ​ពួក​សត្វ​កា​លបា្រ​ថ្នា​ (កាម​) ក្នុង​កាល​ជា​ខាងក្រោយ​ ឬក្នុង​កាលមុន។
 [៣៩​] អធិប្បាយ​ពាក្យ​ថា​ បា្រ​ថ្នា​នូវ​កាម​ទាំងនេះ​ ឬនូវ​កាម​ក្នុង​កាលមុន​ ត្រង់​ពាក្យ​ថា​ កាម​ទាំងនេះ​ បាន​ដល់​ពួក​សត្វ​កាល​ចង់បាន​ កាល​ត្រេកអរ​ កា​លបា្រ​ថ្នា​ កាល​ស្រឡាញ់​ កាល​ជាប់ចិត្ត​ នូវ​កាមគុណ​ទាំង​ ៥ ជា​បច្ចុប្បន្ន។ ពាក្យ​ថា​ បា្រ​ថ្នា​នូវ​កាម​ក្នុង​កាលមុន​ បាន​ដល់​ពួក​សត្វ​ កាល​សរសើរ​ សរសើរ​សព្វ​ សរសើរ​ក្រៃពេក​ នូវ​កាម​គុ​ណទាំង ៥ ជា​អតីត ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បា្រ​ថ្នា​នូវ​កាម​ទាំងនេះ ឬនូវ​កាម​ក្នុង​កាលមុន។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ពួក​សត្វ​ទាំងនោះ​ មាន​សេច​ក្តី​បា្រ​ថ្នា​ជាហេតុ ជាប់​ចំពាក់​ដោយ​សេចក្តី​ត្រេកអរ ក្នុង​សេចក្តី​ចំរើន​ អាឡោះអាល័យ​កាម​ក្នុង​កាល​ជា​ខាងក្រោយ ឬក្នុង​កាលមុន បា្រ​ថ្នា​នូវ​កាម​ទាំងនេះ ឬនូវ​កាម​ក្នុង​កាលមុន​ រមែង​រួច​បាន​ដោយ​ក្រ ទាំង​ញុំាង​អ្នកដទៃ​ឲ្យ​រួច​មិនបាន។
[៤០​] ជន​អ្នក​ជាប់​ចំពាក់​ អ្នក​ខ្វល់ខ្វាយ​ អ្នក​វង្វេង​ក្នុង​កាម​ទាំងឡាយ​ អ្នក​ប្រកាន់​ថោកទាប​ អ្នក​តាំងនៅ​ក្នុង​អំពើ​មិន​ស្មើ​ អ្នក​ដល់​សេចក្តី​ទុក្ខ​ទាំងនោះ​ រមែង​ខ្សឹ​កខ្សួល​ថា​ យើង​ទាំងឡាយ​ ច្យុត​ចាក​អត្តភាព​នេះ​ទៅ​ នឹង​កើតជា​អ្វី​ហ្ន៎​។
ថយ | ទំព័រទី ៦៣ | បន្ទាប់