[៤១​] អធិប្បាយ​ពាក្យ​ថា​ អ្នក​ជាប់​ចំពាក់​ អ្នក​ខ្វល់ខ្វាយ​ អ្នក​វង្វេង​ក្នុង​កាម​ទាំង​ឡាយ​ ត្រង់​ពាក្យ​ថា​ កាម​ បើ​តាម​ឧទ្ទា​ន បាន​ដល់​កាម​ ២ យ៉ាង​ គឺ​ វត្ថុកាម​ ១ កិលេស​កាម​ ១។បេ។ ទាំងនេះ​ លោក​ហៅថា​ វត្ថុកាម។បេ។ ទាំងនេះ​លោក​ហៅថា​ កិលេស​កាម។ តណ្ហា​ លោក​ហៅថា​ ការ​ជាប់​ចំពាក់​ បាន​ដល់​ សេចក្តី​ត្រេកអរ​ សេចក្តី​ត្រេកអរ​មាន​កំឡាំង។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល។ ​ពួក​សត្វ​ជា​អ្នក​ត្រេកអរ​ ជាប់​ចំពាក់​ ធ្លាក់ចុះ​ ងុ​លងប់​ ជ្រុលជ្រប់​ ទាក់​ថ្ពក់​ ពន្ធ័​ពទ្ធ័​ ក្នុង​វត្ថុកាម​ ព្រោះ​កិលេស​កាម​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្ន​កជាប់​ចំពាក់​ក្នុង​កាម​ទាំងឡាយ។ ពាក្យ​ថា​ អ្នក​ខ្វល់ខ្វាយ​ សេចក្តី​ថា​ ​ពួក​សត្វ​ណា​ ប៉ុនប៉ង​ ស្វែងរក​ ស្វះស្វែង​ នូវ​កាម​ទាំងឡាយ​ ជា​អ្នក​ត្រាច់​ទៅ​រក​កាម​នោះ​ ច្រើន​ដោយ​កាម​នោះ​ ធ្ងន់​ក្នុង​កាម​នោះ​ ឱន​ទៅ​រក​កាម​នោះ​ សសៀរ​ទៅ​រក​កាម​នោះ​ ឈម​ទៅ​រក​កាម​នោះ​ ស្លុង​ទៅ​រក​កាម​នោះ​ ធ្វើ​នូវ​កាម​នោះ​ឲ្យ​ជាធំ​ ​ពួក​សត្វ​នោះ​ឯង​ ឈ្មោះថា​ អ្នក​ខ្វល់ខ្វាយ​ក្នុង​កាម។ ​ពួក​សត្វ​ណា​ ប៉ុនប៉ង​ ស្វែងរក​ ស្វះស្វែង​ នូវ​រូប​ទាំងឡាយ​ ប៉ុនប៉ង​ ស្វែងរក​ ស្វះស្វែង​ នូវ​សំឡេង​ ក្លិន​ រស​ ផ្សព្វ​ទាំងឡាយ​ ដោយអំណាច​តណ្ហា​ ជា​អ្នក​ត្រាច់​ទៅ​រក​អារម្មណ៍​នោះ​ ច្រើន​ដោយ​អារម្មណ៍​នោះ​ ធ្ងន់​ក្នុង​អារម្មណ៍​នោះ​ ឱន​ទៅ​រក​អារម្មណ៍​នោះ​ សសៀរ​ទៅ​រក​អារម្មណ៍​នោះ​ ឈម​ទៅ​រក​
ថយ | ទំព័រទី ៦៤ | បន្ទាប់