មួយទៀត ពួកសត្វណា បរិភោគនូវរូបទាំងឡាយ បរិភោគនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ ពាក្យថា អ្នកវង្វេង បានដល់ទេវតា និងមនុស្សទាំងឡាយដោយច្រើន វង្វេងភ្លេចស្មារតី ភាន់ភាំងគំនិតក្នុងកាមគុណទាំង ៥ ជាអ្នកវង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ត្រូវអវិជ្ជាធ្វើឲ្យងងឹត ខ្ទប់ រាំង ហ៊ុម ភ្ជិត គ្រប បង្រួម ផ្កាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេង ក្នុងកាមទាំងឡាយ។
[៤២] អធិប្បាយពាក្យថា អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើទាំងនោះ ត្រង់ពាក្យថា អ្នកប្រកាន់ថោកទាប គឺអ្នកប្រកាន់ថោកទាប ព្រោះហេតុទៅកាន់ទីថោកទាប ក៏បាន។ ពួកជនមានសេចក្តីកំណាញ់ លោកហៅថា អ្នកប្រកាន់ថោកទាប ក៏បាន។ អ្នកប្រកាន់ថោកទាប ព្រោះហេតុមិនកាន់យកនូវសំដី នូវគន្លងពាក្យ នូវទេសនា នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវកនៃព្រះពុទ្ធទាំងឡាយ ក៏បាន។