អ្នកប្រកាន់ថោកទាប ព្រោះហេតុមិនកាន់យកនូវសំដី នូវគន្លងពាក្យ នូវទេសនា នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ តើដូចម្តេច។ ពួកជនមិនកាន់យក មិនស្តាប់ មិនប្រុងត្រចៀក មិនតាំងចិត្តដើម្បីឲ្យដឹងនូវសំដី គន្លងពាក្យទេសនា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ ជាអ្នកមិនស្តាប់ឱវាទ មិនធ្វើតាមពាក្យ ប្រព្រឹត្តទទឹង បែរមុខទៅកាន់ទីដទៃវិញ មិនជឿកាន់សំដី គន្លងពាក្យទេសនា និងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ ព្រោះហេតុនោះ ឈ្មោះថា អ្នកប្រកាន់ថោកទាប យ៉ាងនេះ។
ពាក្យថា ទាំងនោះ … អ្នកតាំងនៅក្នុងអំពើមិនស្មើ អធិប្បាយថា ពួកសត្វតាំងនៅក្នុងកាយកម្មមិនស្មើ តាំងនៅក្នុងវចីកម្មមិនស្មើ តាំងនៅក្នុងមនោកម្មមិនស្មើ តាំងនៅក្នុងបាណាតិបាតមិនស្មើ តាំងនៅក្នុងអទិន្នាទានមិនស្មើ តាំងនៅក្នុងកាមេសុមិច្ឆាចារមិនស្មើ តាំងនៅក្នុងមុសាវាទមិនស្មើ តាំងនៅក្នុងបិសុណវាចាមិនស្មើ តាំងនៅក្នុងផរុសវាចាមិនស្មើ តាំងនៅក្នុងសម្ផប្បលាបៈមិនស្មើ តាំងនៅក្នុងអភិជ្ឈាមិនស្មើ តាំងនៅក្នុងព្យាបាទមិនស្មើ តាំងនៅក្នុងមិច្ឆាទិដ្ឋិមិនស្មើ តាំងនៅក្នុងសង្ខារទាំងឡាយមិនស្មើ តាំងនៅក្នុងកាមគុណទាំង ៥ មិនស្មើ