តាំងនៅក្នុងនីវណៈទាំង ៥ មិនស្មើ តាំងនៅ តំកល់នៅ ស្អិតជាប់ ចូលទៅជិតដល់ ជ្រុលជ្រប់ បង្អោនទៅ ជាប់នៅ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងចេតនាមិនស្មើ ក្នុងសេចក្តីបា្រថ្នាមិនស្មើ ក្នុងការតាំងចិត្តមិនស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ។
[៤៣] អធិប្បាយពាក្យថា អ្នកដល់សេចក្តីទុក្ខ រមែងខ្សឹកខ្សួល ត្រង់ពាក្យថា អ្នកដល់សេចក្តីទុក្ខ គឺអ្នកចូលទៅដល់ទុក្ខ ដល់នូវទុក្ខ ដល់ព្រមនូវទុក្ខ ចូលទៅរកទុក្ខ ដល់នូវមារ ដល់ព្រមនូវមារ ចូលទៅរកមារ ដល់នូវសេចក្តីស្លាប់ ដល់ព្រមនូវសេចក្តីស្លាប់ ចូលទៅរកសេចក្តីស្លាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់សេចក្តីទុក្ខ។ ពាក្យថា រមែងខ្សឹកខ្សួល គឺរមែងយំរៀបរាប់ យំអណ្តឺតអណ្តក សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់សេចក្តីទុក្ខ រមែងខ្សឹកខ្សួល។
[៤៤] ពាក្យថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎ សេចក្តីថា ពួកយើងច្យុតចាកអត្តភាពនេះទៅ តើទៅកើតជាអ្វី គឺទៅកើតជាសត្វនរក ឬកើតជាសត្វតិរច្ឆាន កើតជាបិត្តិវិស័យ កើតជាមនុស្ស កើតជាទេវតា កើតជារូបព្រហ្ម កើតជាអរូបព្រហ្ម កើតជាសញ្ញីព្រហ្ម កើតជាអសញ្ញីព្រហ្ម កើតជានេវសញ្ញីនាសញ្ញីព្រហ្ម