[៤៧] អធិប្បាយពាក្យថា គប្បីដឹងនូវកម្មណាមួយក្នុងលោក ថាមិនស្មើ ត្រង់ពាក្យថា ណាមួយ គឺទាំងអស់ ដោយអាការទាំងអស់ ទាំងពួង ដោយប្រការទាំងពួង មិនមានសេសសល់ ឥតសេសសល់ ពាក្យថា ណាមួយនុ៎ះ ជាពាក្យរួបរួម។ ពាក្យថា គប្បីដឹងថា មិនស្មើ គឺគប្បីដឹងនូវកាយកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវវចីកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមនោកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវបាណាតិបាតមិនស្មើ ថាមិនស្មើ គប្បីដឹងនូវអទិន្នាទានមិនស្មើ ថាមិនស្មើ គប្បីដឹងនូវកាមេសុមិច្ឆាចារមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមុសាវាទមិនស្មើ ថាមិនស្មើ គប្បីដឹងនូវបិសុណវាចាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវផរុសវាចាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសម្ផប្បលាបៈមិនស្មើ ថាមិនស្មើ គប្បីដឹងនូវអភិជ្ឈាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវព្យាបាទមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមិច្ឆាទិដ្ឋិមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសង្ខារទាំងឡាយមិនស្មើ ថាមិនស្មើ គប្បីដឹងនូវកាមគុណទាំង ៥ មិនស្មើ ថាមិនស្មើ គប្បីដឹងនូវនីវណៈទាំង ៥ មិនស្មើ ថាមិនស្មើ គប្បីដឹងនូវចេតនាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសេចក្តីបា្រថ្នាមិនស្មើ ថាមិនស្មើ គប្បីដឹង គប្បីដឹងទួទៅ គប្បីដឹងវិសេស គប្បីដឹងបា្រកដ គប្បីចាក់ធ្លុះនូវកិរិយាតំកល់ (ចិត្ត) មិនស្មើ ថាមិនស្មើ។