របស់ពួកទេវតាជាន់បរនិមិ្មតវសវត្តី។ មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនតាំងនៅអស់កាលយូរ បើប្រៀបធៀបនឹងជីវិតរបស់ពួកទេវតាព្រហ្មកាយិកៈ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគ ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សទាំងឡាយនេះតិច បរលោក ត្រូវទៅដោយពិត បុគ្គលគប្បីប៉ះពាល់ដោយបញ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយៈ បុគ្គលដែលកើតហើយ មិនមែនមិនស្លាប់ទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា រស់នៅយ៉ាងយូរ បុគ្គលនោះ គប្បីរស់នៅ ១០០ ឆ្នាំ តិចជាងនេះ ឬច្រើនជាងនេះ (មានខ្លះ)។
អធិប្បាយពាក្យថា ធីរជនទាំងឡាយ ពោលនូវជីវិតនេះថា តិច ត្រង់ពាក្យថា ធីរជនទាំងឡាយ គឺឈ្មោះថា ធីរជន ព្រោះហេតុជាអ្នកមានបា្រជ្ញា។ ឈ្មោះថា ធីរជនព្រោះហេតុជាអ្នកបរិបូណ៌ដោយបា្រជ្ញា។
អាយុរបស់មនុស្សទាំងឡាយតិច បុរសអ្នកមានបា្រជ្ញា គួរធុញទ្រាន់នឹងអាយុនុ៎ះ គប្បីប្រព្រឹត្តឲ្យដូចបុគ្គលដែលត្រូវភ្លើងឆេះក្បាល ការមិនមកនៃមច្ចុ មិនមានទេ ថ្ងៃ និងយប់ រមែងកន្លងទៅ ជីវិតក៏រលត់ទៅដែរ អាយុនៃសត្វទាំងឡាយ រមែងអស់ទៅ ដូចទឹកនៃស្ទឹងតូចៗ។
អធិប្បាយពាក្យថា ធីរជនទាំងឡាយ ពោលនូវជីវិតនេះថា តិច ត្រង់ពាក្យថា ធីរជនទាំងឡាយ គឺឈ្មោះថា ធីរជន ព្រោះហេតុជាអ្នកមានបា្រជ្ញា។ ឈ្មោះថា ធីរជនព្រោះហេតុជាអ្នកបរិបូណ៌ដោយបា្រជ្ញា។