ឈ្មោះថា​ ធី​រជន ព្រោះ​ហេតុ​ជា​អ្នក​តិះដៀល​បាប។ បញ្ញា​ លោក​ហៅថា​ ធី​ បាន​ដល់​បា្រ​ជ្ញា​ ការ​ដឹង​ ការពិចារណា​ ការពិចារណា​សព្វ​ ការពិចារណា​ធម៌​ ការកំណត់​ ការកំណត់​មាំ​ ការកំណត់​មាំមួន​ ភាពជា​បណ្ឌិត​ ភាពជា​អ្នក​ឈ្លាស​ ភាពជា​អ្នក​ល្អិតល្អន់​ ភាពជា​អ្នក​វាងវៃ​ ការ​គិត​ ការ​ត្រិះរិះ​ បា្រ​ជ្ញា​ដូចជា​ផែនដី​ បា្រ​ជ្ញា​ជា​គ្រឿង​ទំ​លាយ​បង់​ (នូវ​កិលេស​) បា្រ​ជ្ញា​ជា​គ្រឿង​ដឹកនាំ​ ការ​ឃើញច្បាស់​ ការ​ដឹងខ្លួន​ ចន្លួញ​គឺ​បញ្ញា​ បញ្ញា​ បញ្ញិន្រ្ទិយ​ កម្លាំង​គឺ​បញ្ញា​ សស្រ្តា​គឺ​បញ្ញា​ ប្រា​សាទ​គឺ​បញ្ញា​ ពន្លឺ​គឺ​បញ្ញា​ រស្មី​គឺ​បញ្ញា​ ប្រទីប​គឺ​បញ្ញា​ កែវ​គឺ​បញ្ញា​ ការ​មិន​ភាន់ច្រឡំ​ ការពិចារណា​ធម៌​ ការយល់​ត្រូវ​ ឈ្មោះថា​ ធី​រជន​ ព្រោះ​ប្រកប​ព្រមដោយ​បញ្ញា​នោះ។ មួយទៀត​ ​ពួក​ធី​រជន​ខាង​ខន្ធ​ ធី​រជន​ខាង​ធាតុ​ ធី​រជន​ខាងអាយ​តនៈ​ ធី​រជន​ខាង​បដិច្ចសមុប្បាទ​ ធី​រជន​ខាង​សតិ​ប្ប​ដ្ឋាន​ ធី​រជន​ខាង​សម្ម​ប្ប​ធាន​ ធី​រជន​ខាង​ឥទ្ធិបាទ​ ធី​រជន​ខាង​ឥន្រ្ទិយ​ ធី​រជន​ខាង​ពលៈ​ ធី​រជន​ខាង​ពោជ្ឈង្គ​ ធី​រជន​ខាង​មគ្គ​ ធី​រជន​ខាង​ផល​ ធី​រជន​ខាង​ព្រះ​និពា្វន។ ​ពួក​ធី​រជន​ទាំងនោះ​ បាន​ពោល​យ៉ាងនេះ​ថា​ មនុស្ស​ទាំង​ឡាយ​ មានជីវិត​តិច​ ជីវិត​ស្តួចស្តើង​ ជីវិត​ខ្លី​ ជីវិត​ប្រកបដោយ​ខណៈ​ ជីវិ​តរ​ហ័យ​ ជីវិត​ឆាប់​ ជីវិត​មិន​មាំមួន​
ថយ | ទំព័រទី ៨២ | បន្ទាប់