ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា កំពុងញាប់ញ័រ គឺកំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះតណ្ហា កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះទិដ្ឋិ កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះកិលេស កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះធម៌ជាគ្រឿងប្រកប កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះវិបាក កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះទុច្ចរិត កំពុងញាប់ញ័រ ដោយតម្រេកដែលត្រេកអរហើយ កំពុងញាប់ញ័រដោយទោសៈដែលប្រទូស្តហើយ កំពុងញាប់ញ័រ ដោយមោហៈដែលវង្វេងហើយ ញាប់ញ័រដោយមានះដែលជាប់ចំពាក់ហើយ ញាប់ញ័រដោយទិដ្ឋិដែលស្ទាបអង្អែលហើយ ញាប់ញ័រដោយឧទ្ធច្ចៈ ដែលដល់នូវសេចក្តីរាយមាយ ញាប់ញ័រដោយវិចិកិច្ឆា ដែលដល់នូវសេចក្តីមិនដាច់ស្រេច ញាប់ញ័រដោយអនុស័យ ដែលដល់នូវកំឡាំងញាប់ញ័រដោយលាភ ញាប់ញ័រដោយអលាភ ញាប់ញ័រដោយយស ញាប់ញ័រដោយការមិនមានយស ញាប់ញ័រដោយសេចក្តីសរសើរ ញាប់ញ័រដោយនិន្ទា ញាប់ញ័រដោយសុខ ញាប់ញ័រដោយទុក្ខ ញាប់ញ័រដោយជាតិ ញាប់ញ័រដោយជរា ញាប់ញ័រដោយព្យាធិ ញាប់ញ័រដោយមរណៈ ញាប់ញ័រដោយសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈទាំងឡាយ ញាប់ញ័រដោយទុក្ខ ដែលកើតក្នុងនរក