ញាប់ញ័រ​ដោយ​ទុក្ខ​ ដែល​កើត​ក្នុង​កំណើត​តិរច្ឆាន​ ញាប់ញ័រ​ដោយ​ទុក្ខ​ដែល​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ញាប់ញ័រ​ដោយ​ទុក្ខ​ ដែល​កើតជា​មនុស្ស​ ញាប់ញ័រ​ដោយ​ទុក្ខ មាន​ចុះ​កាន់​គភ៌​ជាហេតុ​ ញាប់ញ័រ​ដោយ​ទុក្ខ​ មានការ​ឋិតនៅ​ក្នុង​គភ៌​ជាហេតុ​ ញាប់ញ័រ​ដោយ​ទុក្ខ​ មានការ​ចេញ​ចាក​គភ៌​ជាហេតុ​ ញាប់ញ័រ​ដោយ​ទុក្ខ​ដែល​ជាប់​ចំពាក់​របស់​សត្វ​ដែល​កើត​ហើយ​ ញាប់ញ័រ​ដោយ​ទុក្ខ​ ដែ​លប​ណ្តា​លអំពី​បុគ្គល​ដទៃ​ របស់​សត្វ​ដែល​កើត​ហើយ​ ញាប់ញ័រ​ដោយ​ទុក្ខ​ ព្រោះ​ព្យាយាម​សម្លាប់​ខ្លួន​ ញាប់ញ័រ​ដោយ​ទុក្ខ​ ព្រោះ​ព្យាយាម​សម្លាប់​អំពី​បុគ្គល​ដទៃ​ ញាប់ញ័រ​ដោយ​ទុក្ខ​ទុក្ខ​ (កាយិកទុក្ខ​ និង​ចេតសិកទុក្ខ​) ញាប់ញ័រ​ដោយ​សង្ខារទុក្ខ​ ញាប់ញ័រ​ដោយ​ទុក្ខ​ ព្រោះ​ការប្រែប្រួល​ ញាប់ញ័រ​ដោយ​ទុក្ខ​ ព្រោះ​ចក្ខុរោគ​ ញាប់ញ័រ​ដោយ​ទុក្ខ​ ព្រោះ​សោត​រោគ​ ដោយ​ទុក្ខ​ព្រោះ​ឃានរោគ​ ដោយ​ទុក្ខ​ព្រោះ​ជិវ្ហា​រោគ​ ដោយ​ទុក្ខ​ព្រោះ​កាយ​រោគ​ ដោយ​ទុក្ខ​ ព្រោះ​សីសរោគ​ ដោយ​ទុក្ខ​ ព្រោះ​កណ្ណ​រោគ​ មុខរោ​គ ទន្តរោគ​ ក្អក​ ហឺត​ ឫសដូងច្រមុះ​ ក្តៅក្រហាយ​ គ្រាំគ្រា​ រោគ​ក្នុង​ផ្ទៃ​ ជ្រប់​ ចុះ​ឈាម​ ចុកសៀត​ ចុះរាគ​ ឃ្លង់​ ពក​ ស្រែង​ រីងរៃ​ ឆ្កួតជ្រូក​ ដំ​នួច​ពិស​ រមាស់​ កម​ រោគ​ក្នុង​ទី​ខ្វា​ដោយ​ក្រចក​ ឃ្លង់ដែក​ ឈាម​ ប្រមាត់​ ទឹកមូត្រ​ផ្អែម​
ថយ | ទំព័រទី ៨៥ | បន្ទាប់